ស្ដែងៗណាស់! រថយន្តបែនដឹកថ្ម បើកបុករះម៉ូតូជាច្រើនគ្រឿង និងទម្លុះចូលផ្ទះជួលជុលម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ស្រាល៣នាក់ នៅត្បូងឃ្មុំ

April 19, 2019 519

ត្បូងឃ្មុំ ៖ សេចក្ដីរាយការណ៍បឋម ពីវិទ្យុ ABC  កំពុងផ្សាយផ្ទាល់ ដែលភ្នាក់ងារ CSNDAILY យើងទទួលបានមុននេះ បានឲ្យដឹងថា មានរថយន្តបែនដឹកថ្មធុនធំមួយគ្រឿង បើកបុករះម៉ូតូជាច្រើនគ្រឿង ហើយរេចង្កូតបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋស្ដែងៗតែម្ដង បណ្ដាលឲ្យមានមនុស្សប្រុសស្រី ចំនួន២នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ និងមានមនុស្ស៣នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់ ដែលទើបទទួលនេះ កើតមានឡើងនៅវេលាម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចផ្សារខ្នារ ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា ផ្ទះដែលត្រូវបានរថយន្តធុនធំដឹកថ្មខាងលើ បើកបុកទម្លុះចូលនេះ ជាផ្ទះជួសជុលម៉ូតូ តែមិនទាន់ដឹងថា មានការខូចខាតអ្វីខ្លះនោះទេ៕

សូមរងចាំព័ត៌មានពិស្ដារបន្តិចទៀតនេះ!

Loading...