រថយន្តម៉ាស្តារបុកគារថយន្តKIAមួយគ្រឿងរុញកិនម៉ូតូសំណាងល្អមិនមានមនុស្សរងរបួស

April 19, 2019 185

ភ្នំពេញ៖រថយន្តម៉ាកម៉ាស្តារ មួយគ្រឿង បើកបោះពួកពួយក្នុងល្បឿនលឿន ទៅបុក រថយន្តម៉ាកKIAមួយគ្រឿង ក្នុងទិសដៅ បញ្ច្រាស់គ្នាពេញទំហឹង ហើយរុញទៅក្រោយកិនម៉ូតូមួយគ្រឿងជាប់ក្រោមរថយន្តតែសំណាងល្អពុំបណ្តាលអោយ មនុស្សរងរបួសធ្ងន់ធ្ងរឡើយ ។

  ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី១៩ខែមេសា ឆ្នាំ ២០១៩ នៅតាមផ្លូវបេតុង ស្របតាមផ្លូវរថភ្លើង ក្នុងភូមិ កាកាប សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ ។

  រថយន្ត ដែលបង្កគ្រោះថ្នាក់នោះ ម៉ាក ម៉ាស្តារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២Y៦៣៦១ បើកបរ ដោយបុរសម្នាក់ពុំបានប្រាប់អោយស្គាល់ឈ្មោះឡើយ ។ចំណែករថយន្តម៉ាកគា ពណ៌សពាក់ស្លាក់លេខភ្នំពេញ២T៤៥៥៩។រីឯម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាកស្លាកលេខ ភ្នំពេញ១CS៨៦៥០ជិះគ្នា ២នាក់បានលោតចេញទាំងព្រលឹងចុងសក់។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត ម៉ាក គាបានធ្វើដំណើរ តាមផ្លូវបេតុង ស្របផ្លូវរថភ្លើង ក្នុងទិសដៅពីលិចទៅកើត ។ខណះពេលមកដល់កន្លែងកើតហេតុមានជង្ហុកធំមួយក៍បានបង្អង់ល្បឿន ស្រាប់តែ រថយន្ត ម៉ាក ម៉ាស្តារមួយគ្រឿង បានធ្វើដំណើរ បញ្ច្រាស់ទិសគ្នា រ៉េចង្កូតចូលចំណែកផ្លូវមកបុករថយន្តម៉ាកគាពេញទំហឹងតែម្តង ។

តាមព័ត៌មានបន្តទៀតថា នៅក្នុងគ្រោះថ្នាក់ រថយន្តម៉ាកម៉ាស្តារបានបុករថយន្តម៉ាកគារុញថយក្រោយ ទៅកិនម៉ូតូមួយ គ្រឿង ដែលបង្អង់ល្បឿនកិនជាប់នៅក្រោមរថយន្តគា ។ភ្លាមៗអ្នកបើកបរ ម៉ូតូនិងអ្នករួមដំណើរក៍បានលោតចេញទាំងព្រលឹងចុងសក់ ។

 តាមព័ត៌មានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ បង្កអោយ រថយន្ត ចំនួន ២គ្រឿង និងម៉ូតូមួយគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ ។ទាក់ទិនការកើតមានគ្រោះថ្នាក់អ្នកបើកបររថយន្តបង្កអះអាងថា ដោយសាតែ គេចជង្ហុក  ។

បន្ទាប់ពីគ្រោះថ្នាក់ម្ចាស់ រថយន្តបង្កសម្របសម្រួលសងការខូចខាតដោយជួយជួសជុលម៉ូតូចំនួន៣៥០ដុល្លារ និងជួយចេញថ្លៃជួសជុលរថយន្ត ដើម្បីបញ្ចប់រឿង ៕

Loading...