បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនជ្រុលទៅបុកបង្គូលភ្លើងបោកក្បាលស្លាប់មួយរំពេច

April 19, 2019 102


ភ្នំពេញ៖ យុវជនម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូស្កុបពីរមួយគ្រឿងដឹកស្រាHeiNekenចំនួនពីរកេះនៅខាងមុខបានរេចង្កូងទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវចំកណ្តាលផ្លូវបោកក្បាលនិងបង្គូលភ្លើងស្លាប់យ៉ាងអាណោចអាធម៌។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ខែមេសាឆ្នាំ២០១៩ស្ថិតនៅចំណុចខាងត្បូង បូរីវិមានភ្នំពេញប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោុផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

សពជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីរពណ៌សពាក់ស្លាកលេខភ្នំពេញ1HO-8788បានដឹកស្រាHeiNekenចំនួនពីរកេះនោខាងមុខម៉ូតូធ្វើថំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវចំកណ្តាលទ្រូងផ្លូវបោកក្បាលបែកស្លាប់ក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូជនរងគ្រោះរក្សាទុកបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកោសល្យវិច័យរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាទុកប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...