រដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី អាណត្តិទី៤

April 29, 2019 192

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី អាណត្តិទី៤ (កិច្ចប្រជុំលើកទី២២) ក្រោមធិបតីភាព លោក ជុំ សារ៉ាយ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ភ្នំពេញថ្មី និងមានការចូលរួមជាកិត្តិយស ពីលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ សមាជិកក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសង្កាត់ នាយរងប៉ុស្តិ៍ មេភូមិ អនុភូមិ និងសមាជិកភូមិទាំង៦។

កិច្ចប្រជុំនេះផងដែរ មានរបៀបវរៈចំនួន៣គឺៈ ទី១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី អាណត្តិទី៤។ ទី២. ផ្សព្វផ្សាយការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៩។ ទី៣.បញ្ហាផ្សេងៗ៕

 

Loading...