លោក ត្រាំ និងប្រធានាធិបតីតួកគី ពិភាក្សាបង្កើតក្រុមការងារ ស្តីពីប្រព័ន្ធមីស៊ីលរុស្ស៊ី S-400

May 01, 2019 110

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្តីពីសំណើរបស់តួកគី ឲ្យបង្កើតក្រុមការងារចម្រុះ ស្តីពីគម្រោងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ការិយាល័យប្រធានាធិបតីតួកគី បាននិយាយយ៉ាងដូច្នេះថា “លោកប្រធានាធិបតីជា ទីគោរពរបស់យើង បានដាក់សំណើឲ្យបង្កើតក្រុមការងារមួយ ស្តីពីការទិញប្រព័ន្ធការពាររុស្ស៊ី S-400 ពីសហព័ន្ធរុស្ស៊ី”។

គួរបញ្ជាក់ថា ប្រទេសទាំងពីរបានមានបញ្ហា នឹងគ្នាអស់រយៈពេលជាច្រើនខែ ជុំវិញការបញ្ជាទិញប្រព័ន្ធការពារ មីស៊ីលរុស្ស៊ីរបស់តួកគី ដែលសហរដ្ឋអាមេរិកនិយាយថា មិនត្រូវគ្នាជាមួយនឹង ប្រព័ន្ធការពាររបស់អង្គការណាតូ និងអាចកែប្រែវិញ ចំពោះការទិញយន្តហោះចម្បាំង F-35 របស់តួកគី៕

Loading...