ភ្លុកដំរី ជាង៣តោន ត្រូវដុតកម្ទេចចោល ក្រោយអាជ្ញាធរម៉ាឡេស៊ី រឹបអូសពីឈ្មួញខុសច្បាប់

May 02, 2019 130

កូឡាឡំពួរ ៖ អាជ្ញាធរម៉ាឡេស៊ី បានចេញប្រតិបត្តិការ ធ្វើការដុតកំទេចភ្លុកដំរីចំនួនជាង ៣តោន ដែលបានរឹបអូសមកពីឈ្មួញរកស៊ីជួញដូរខុសច្បាប់ក្នុងតំបន់។

លោក Xavier Jayakumar រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែនដីទឹក និងធនធានធម្មជាតិ បាននិយាយថា "ភ្លុកដំរី ដែលបានរឹបអូស មកពីគ្រប់តំបន់ សរុបទាំងអស់ មានចំនួន ៣,៩២តោន ដែលមានតម្លៃប្រហែលនឹង ៣,២លានដុល្លារអាមេរិក។ ហើយភ្លុកទាំងអស់ ដែលអាជ្ញាធរបានរឹបអូស នឹងត្រូវបានធ្វើការដុតកំទេចចោលទាំងអស់"។

ការហាមឃាត់លើភ្លុកដំរី នៅអាមេរិក បានចូលជាធរមាន កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៦។ ប្រទេសចិន បានអនុវត្តការហាមឃាត់ពាណិជ្ជកម្មភ្លុកដំរីកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ច្បាប់ហាមឃាត់ នៃការជួញដូរភ្លុកក្នុងស្រុកខុសច្បាប់ នៅប្រទេសអង់គ្លេស ត្រូវបានអនុម័តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ ការជួញដូរភ្លុកដំរីក្នុងប្រទេសក៏ត្រូវបានហាមឃាត់ នៅក្នុងបណ្តាប្រទេសអាហ្វ្រិកមួយចំនួនផងដែរ៕

Loading...