កុំឲ្យខាត! ប៉ូលិសដេញតាមមុខសញ្ញាឆក់ ប្រទះឃើញក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ២នាក់ ចាប់វាយខ្នោះល្មមទៅ

May 04, 2019 162

ភ្នំពេញ ៖ ក្មេងស្ទាវក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ២នាក់ ត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនបាន ខណៈដែលកម្លាំងកំពុងប្រដេញតាមជនសង្ស័យមុខសញ្ញាឆក់ បែរជាប្រទះជួបក្មេងស្ទាវទៅវិញ និងដកហូតបានដាវសាំម៉ូរ៉ៃ១ដើម ម៉ូតូដោះខោអាវ គ្មានស្លាកលេខ១គ្រឿង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ទី១.ឈ្មោះ ភ័ក្រ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ទី២.ឈ្មោះ ចាន់ សុខវាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិបឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ បានឲ្យដឹងថា មុនឃាត់ខ្លួនបានក្មេងស្ទាវទាំង២នាក់នេះ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ល្បាតក្នុងភូមិសាស្ត្រ ត្រង់ចំណុចខាងលើ ក្រោយពីទទួលពត៌មានមកថា មុខសញ្ញាឆក់ ឆ្លងកាត់ទីនោះ ហើយកម្លាំងកំពុងតែ ដេញតាមស្វែងរកមុខសញ្ញាឆក់ បែជាប្រទះជួប ជនសង្ស័យជាក្មេងស្ទាវ មានទាំងដាវ ជិះម៉ូតូ សេ១១០ សេរី២០១២ មានតែឆ្អឹងដែក អត់ស្លាកលេខ ក៏ឃាត់នាំទៅសាកសួរ នៅប៉ុស្តិ៍តែម្តង។

ជនសង្ស័យដោយពាក់ព័ន្ធទៅនឹងរក្សាដទុកដាវសាំម៉ូរ៉ៃនឹងខ្លួន ម៉ូតូគ្មានឯកសារ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី៕

Loading...