អ្នកណាខ្លះបាត់ប្រពន្ធ! ប៉ូលិសខេត្តកណ្ដាល ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង "លេងបៀស៊ីគូថៃ" ឃាត់ខ្លួនមនុស្ស៧នាក់

May 06, 2019 159

កណ្តាល ៖ នៅថ្ងៃអាទិត្យ ២កើត ខែវិសាខ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៣៖៣០នាទី នៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ក្នុងភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំបញ្ជាពីលោកអធិការ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច ចុះបង្រា្កបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(លេងបៀស៊ីគូថៃ) ឃាត់ខ្លួនជនសង្ស័យ៧នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១-ឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះ ស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ នៅភូមិចំការថ្លែង ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល(អ្នកលេង)។ ទី៣-ឈ្មោះ តៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកឈរមើលផងលេងផង)។ ទី៤-ឈ្មោះ ទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង)។ ទី៥-ឈ្មោះ ឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតខ្មែរ មុខរបរ កម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង)។ ទី៦-ឈ្មោះ មឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)។ ទី៧-ឈ្មោះ ភុន ផាវី ភេទស្រី អាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង)។

វត្ថុតាងចាប់យក៖ ទី១.បៀរ ១០សន្លឹក។ ទី២. កំរាលភួយចំនួន១ និងកន្ទេលក្រហម ចំនួន១។

សមត្ថកិច្ចបន្តថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលថា នៅទីតាំងខាងលើ មានលេងល្បែងស៊ីសងខុសច្បាប់ ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀស៊ីគូថៃ ហើយកាន់បៀគ្រវាត់ចោលនៅសល់តែ ចំនួន១០សន្លឹក។ តាមចម្លើយសារភាពរបស់ឈ្មោះ មឿន គួន បានសារភាពថា ខ្លួនពិតជាឲ្យគេលេងបៀស៊ីគូថៃនៅក្នុងផ្ទះរបស់ខ្លួន៕

Loading...