លោក ដូណាល់ ត្រាំ ជំរុញលោក ពូទីន ឲ្យបន្ដរក្សាសម្ពាធលើកូរ៉េខាងជើង

May 07, 2019 86

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០១៩ បានចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ា ឌីមៀរពូទីន ឲ្យជួយរក្សាសម្ពាធលើកូរ៉េខាងជើង រហូតដល់ការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។

យោងតាមលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Sarah Sanders បានឲ្យដឹងថា មេដឹកនាំទាំងពីរ បានជជែកគ្នាតាមទូរស័ព្ទ និងពិភាក្សាពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ពាណិជ្ជកម្ម និងស្ថានភាពនយោបាយ នៅកូរ៉េខាងជើង អ៊ុយក្រែន និងវ៉េណេស៊ុយអេឡា។

លោកស្រី Sanders បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា "មេដឹកនាំទាំងពីរ បាននិយាយអំពីប្រទេសកូរ៉េខាងជើង សម្រាប់ ពេលវេលាដ៏ល្អមួយ ស្តីពីការអំពាវនាវនេះ ហើយបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ"។

ហើយប្រធានាធិបតីរូបនេះ បាននិយាយជាច្រើនលើក ច្រើនសារអំពីភាពចាំបាច់ និងសារៈសំខាន់របស់រុស្ស៊ីក្នុងការបង្កើន និងបន្តជួយនិងដាក់សម្ពាធទៅលើកូរ៉េខាងជើងឲ្យឈប់ផលិតអាវុធនុយក្លេអ៊ែរ៕

Loading...