នាវាចម្បាំងសហរដ្ឋអាមេរិក២គ្រឿង ធ្វើដំណើរនៅដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ

May 07, 2019 133

សមុទ្រចិនខាងត្បូង ៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា នាវាចម្បាំងរបស់ខ្លួន ចំនួន២គ្រឿង បានធ្វើដំណើរក្បែរក្រុមកោះ ដែលប្រទេសចិន អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង នាថ្ងៃចន្ទនេះ ហើយនេះគឺជាទង្វើមួយ ធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ ស្របពេលមានចំណងមិត្តភាពដ៏តានតឹង រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។

មន្ត្រីនាំពាក្យយោធា សហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា នាវាពិឃាតមីស៊ីលនាំផ្លូវអាមេរិក Preble និង Chung Hoon បានធ្វើដំណើរនៅក្នុងចម្ងាយ១២ម៉ាយ ពីតំបន់ថ្មប៉ប្រះទឹក Gaven និង Johnson នៅប្រជុំកោះ Spratly។

ចំណែកលោកមេបញ្ជាការ Clay Doss ជាមន្ត្រីនាំពាក្យមួយរូប ឲ្យកងកម្លាំងនាវាចម្បាំងទី៧ បានមានប្រសាសន៍ថា ការធ្វើដំណើរឆ្លងកាត់ដ៏បរិសុទ្ធនេះ គឺមានគោលបំណងដើម្បីប្រជែង នឹងការអះអាងកម្មសិទ្ធិ ដែនសមុទ្រហួសហេតុ និងដើម្បីរក្សាការចូលទៅកាន់ផ្លូវទឹក ដែលច្បាប់អន្តរជាតិគ្រប់គ្រង៕

Loading...