សិស្សប្រុសវ័យ១៨ឆ្នាំម្នាក់ បាត់បង់ជិវិត និង៧នាក់ទៀតរងរបួស នៅក្នុងករណីបាញ់ប្រហារមួយ នៅទីក្រុង Denver

May 08, 2019 120

អាមេរិក ៖ វេបសាយ www.washingtonpost.com នៅព្រឹក ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញផ្សាយថា សិស្សប្រុសវ័យ១៨ឆ្នាំម្នាក់ បានបាត់បង់ជិវិត និង៧នាក់ទៀត រងរបួស នៅក្នុងករណីបាញ់ប្រហារមួយ បានកើតឡើងនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅសាលារៀនមួយកន្លែង ក្នុងទីក្រុង Denver នៃរដ្ឋ Colorado ភាគខាងលិចសហរដ្ឋអាមេរិក។

បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ ជនសង្ស័យចំនួន២នាក់ បានដើរចូលក្នុងសាលារៀនខាងលើ ហើយបានធ្វើសកម្មភាពបាញ់ ប្រហារទៅលើសិស្សសាលានោះ នៅទីតាំង២កន្លែងផ្សេងគ្នា។ យ៉ាងណាមិញ ជនសង្ស័យទាំង២នាក់ ក៏ត្រូវកម្លាំងប៉ូលិសឃាត់ខ្លួនបាន នៅពេលដែលសមត្ថកិច្ចអាមេរិក បានរួសរាន់មកដល់កន្លែងកើតហេតុទាន់ពេលវេលា។

គួរជម្រាបថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញកាំភ្លើងខ្លីមួយដើម ប៉ុន្តែមិនទាន់ដឹងច្បាស់ថាពីចេតនានៅពីក្រោយសកម្មភាព របស់ ក្រុមជនសង្ស័យ៕

Loading...