ភ្លៀង១មេធំ លាយឡំដោយផ្គររន្ទះ បណ្តាលឲ្យផ្លូវមួយចំនួនលិចក្នុងរាជធានីភ្នំពេញ តែលិចប្រហែលជាកន្លះម៉ោងប៉ុណ្ណោះ

May 10, 2019 441

ភ្នំពេញ ៖ ក្រោយពីមេឃភ្លៀង១មេធំ ជាច្រើនម៉ោង ក្នុងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវមួយចំនួនបានលិចលង់ តែលិចប្រហែលជាកន្លះម៉ោងប៉ុណ្ណោះ ទឹកបានហូតាមប្រព័ន្ធលូអស់ស្អាត មិនធ្វើឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្ត និង ម៉ូតូ ភាគច្រើនរលត់ បណ្ដើរពេញផ្លូវដូចមុនឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការផ្លាស់ប្ដូរប្រព័ន្ធមានទំហំធំជាងមុន។

ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់១មេធំ អស់រយៈ ពេលជាង៤ម៉ោង បណ្ដាលឲ្យលិចលង់ នៅតាមបណ្ដោយ មហាវិថី កម្ពុជាក្រោម មហាវិថីម៉ៅសេទុង ផ្លូវលេខ២១៥ ,ផ្លូវលេខ១៥៦ និង ផ្លូវជាច្រើនទៀតត្រូវបានលិចលង់ដោយសារទឹកភ្លៀង តែលិចបានប្រហែលជាងកន្លះម៉ោង ទឹកបានហូតាមប្រព័ន្ធវិញអស់ស្អាត មិនធ្វើឲ្យសិស្សានុសិស្សចេញពីរៀន បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និង អ្នកធ្វើការតាមស្ថានប័ណ្ឌផ្សេងៗ ចេញពីធ្វើការបានលិចលង់ម៉ូតូ នាំគ្នាបណ្ដើរពេញ ផ្លូវនោះទេ។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ បានសំនូមពរដល់អាជ្ញាធរក៏ជាដូចរដ្ឋបាលសាលារាជធានីភ្នំពេញ សូមសំនូមពដល់អាជ្ញាធរមានដំណោះស្រាយ បន្តទៀតនៅផ្លូវផ្សេងៗដែលមិនទាន់ផ្លាស់ប្ដូប្រព័ន្ធលូ ព្រោះឲ្យតែមេឃភ្លៀងម្ដង គឺបែបនេះរហូត បានធ្វើឲ្យខូចទ្រព្យសម្បត្តិ ម៉ូតូរលត់ខូច រថយន្តទាបៗ បានរលត់ដូចគ្នា៕

Loading...