ទណ្ឌិត ជាង៧០នាក់ នឹងត្រូវបន្ធូរបន្ថយ និងលើកលែងទោស ក្នុងថ្ងៃបុណ្យពិសាខបូជា

May 11, 2019 416

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថា ទណ្ឌិតចំនួន ៧៧នាក់ នឹងត្រូវស្នើសុំព្រះមហាក្សត្រ ដើម្បីព្រះរាជទានបន្ធូរបន្ថយ និងលើកលែងទោស សម្រាប់ថ្ងៃបុណ្យ ពិសាខបូជាខាងមុខនេះ។

លោក គឹម សន្តិភាព បានថ្លែងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះថា សម្រាប់ឱកាសនៃ ពិធីបុណ្យពិសាកបូជា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃ បញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូយបន្ថយទោស និងលើកលែងទោស បានស្នើសុំទៅប្រមុខ រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៧៧រូប (ស្ត្រី៩រូប) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប ២៥២រូប (ស្ត្រី១៦រូប) ដែលក្នុងនោះ៖ ១/ស្នើបន្ថយទោស៦ខែ មានទណ្ឌិតចំនួន៣៧រូប (ស្រី៣រូប), ២/ស្នើបន្ថយ ទោសរយៈពេល៩ខែ មានទណ្ឌិតចំនួន ១៤រូប(ស្រី១រូប), ៣/ស្នើបន្ថយទោសរយៈពេល១២ខែ មានទណ្ឌិត២២រូប (ស្រី៤រូប) និង៤/ស្នើលើកលែងទោស តែម្តងមានទណ្ឌិតចំនួន៤រូប (ស្រី១រូប)។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែឧសភា គណៈកម្មការថ្នាក់ជាតិត្រួតពិនិត្យ និងវាយ តម្លៃសម្រាប់ការបន្ធូរបន្ថយ និងលើកលែងទោសដែលមានលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ជាប្រធានបានដឹងដឹកនាំ កិច្ចប្រជុំលើបញ្ជីឈ្មោះទន្ឌិតចំនួន ២៥២រូប (ស្រី១៦រូប) តាមសំណើសុំអនុគ្រោះទោស របស់គណៈកម្មការរាជធានី-ខេត្ត មកពីពន្ធនាគាររាជធានី-ខេត្ត ចំនួន ២២ និងមណ្ឌលអប់រំកែប្រែចំនួន ០៣ (ម១+ម៣+ម៤) ក្នុងឱកាសពិធីបុណ្យពិ សាខបូ ជា២០១៩។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា ក្នុងក្រឹត្យច្បាប់បានកំណត់ ចំពោះទណ្ឌិតដែលអាចបន្ធូរបន្ថយទោស គឺត្រូវអនុវត្តទោសនៅក្នុងពន្ធធនាគារបាន ១ភាគ៣ នៃទោសសរុបទាំងមូល និងទណ្ឌិតដែលអនុវត្តទោសបាន ២ភាគ៣ នៃទោសទាំងមូល នឹង ត្រូវបានទទួលការ លើកលែងទោស។

គួរបញ្ជាក់ថា កាលពីថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរកន្លងមក ទណ្ឌិតចំនួន ៤៦០នាក់ មកពីពន្ធនាគាររាជធានី-ខេត្ត ចំនួន ១៨ និងមណ្ឌលអប់រំ កែប្រែចំនួន ៤ បានស្នើសុំបន្ធូរបន្ថយ និងលើ កលែងទោស។ ក្រោយពិនិត្យ និងវាយតម្លៃរួចមានទ ណ្ឌិតចំនួន ១៣៤នាក់ត្រូវបា នលើកលែង និងបន្ធូរបន្ថយ ទោសសម្រាប់ឱកាសបុណ្យចូ លឆ្នាំ ប្រពៃណី ជាតិខ្មែរ។

ក្នុងចំណោមទណ្ឌិតទាំងអស់នោះ នឹងត្រូវស្នើបន្ថយទោស៦ខែ ចំនួន ៥៧នាក់ (ស្រី៦នាក់) ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់ (ស្រី២នាក់) ស្នើបន្ថយទោស ១២ខែ ចំនួន៤០នាក់ ស្រី១៧នាក់ ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម ២០ឆ្នាំ ចំនួន២នាក់ (ស្រី២នាក់) និងស្នើលើកលែងទោសចំនួន ១៦នាក់ (ស្រី១នាក់)៕

Loading...