រថយន្តកុងតឺន័រ បើកបុកពីក្រោយម៉ូតូទាំងកំរោល បណ្ដាលឲ្យឪពុក និងកូនស្រីស្លាប់ រីឯចៅប្រុសម្នាក់ទៀត រួចផុតជីវិត

May 13, 2019 133

ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងទីន័រ និងម៉ូតូ បណ្តាលឲ្យឪពុក និងកូនស្រីស្លាប់ ចំណែកចៅប្រុសម្នាក់ទៀត បានរួចជីវិត ដោយសាររថយន្តកិនពីលើ បែកក្បាលស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

បច្ចុប្បន្ន សពកូនស្រី និងឪពុកកំពុងស្ថិតនៅម៉ែត្រ៥០ម៉ែត្រ រង់ចាំសមត្ថកិច្ចជំនាញធ្វើការវាស់វែង។ ចំណែកតៃកុងរថយន្ត ត្រូវបាន  សមត្ថកិច្ចនៅតាមគោលដៅផ្លូវ៥០ម៉ែត្រ បានធ្វើការឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំនៅអធិការខណ្ឌដង្កោ៕

Loading...