អំពើល្អក្នុងសង្គម! ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ទុរគតជន ក្នុងឱកាសទិវាគុណម្តាយពិភពលោក

May 14, 2019 150

ព្រះសីហនុ ៖ ក្រៅពីជូនពរដល់មាតា ដែលជាការគោរពដឹងគុណ ក្នុងថ្ងៃទិវាគុណម្តាយពិភពលោក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់តំណាង នាំយកអំណាយ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភស្ត្រីពិការក្រីក្រម្នាក់ ដែលជាទុរគតជន គ្មានផ្ទះសំបែង ដើម្បីចែករំលែកបំពេញភាពខ្វះខាត ដល់ស្ត្រីក្រីក្រ ជួបការលំបាក។

ស្ត្រីទុរគតជន ដែលទទួលបានការឧបត្ថភ្ភពីលោកឧកញ៉ា ទៀ វិចិត្រ មានឈ្មោះ រី អាយុជាង៣០ឆ្នាំ រស់នៅក្រុងព្រះសីហនុ ដែលជាទុរគតជន និងពិការជើងមួយចំហៀង បច្ចុប្បន្នទីទ័លក្រ មិនមានផ្ទះសំបែងស្នាក់នៅ ហើយអាហារហូបចុក ពេលខ្លះបានពីអ្នកជិតខាង ។

លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងថា ការផ្តល់ជំនួយ ជូនស្ត្រីពិការភាពរូបនេះ ធ្វើឡើងក្នុងឱកាសថ្ងៃទិវាគុណម្តាយពិភពលោក ដើម្បីចែករំលែកបំពេញភាពខ្វះខាត ដល់ស្ត្រីក្រីក្រ ជួបការលំបាក។

ក្នុងនោះអំណោយ ដែលបានឧបត្ថម្ភរួមមាន៖ អង្ករ៥០គីឡូក្រាម, មី ១កេស, ទឹកផ្លែឈើ ១កេស, ទឹកក្រូច ១កេស, ទឹកសុទ្ធ ១កេស, ទឹកដោះគោឆៅ ១ឡូ, ត្រីខកំប៉ុង ១ឡូ ព្រមទាំងថវិកា ចំនួន ៤០០ ០០០រៀលផងដែរ៕

Loading...