អ៊ីរ៉ង់ ឈប់អនុវត្តន៍ការប្តេជ្ញាចិត្តមួយចំនួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែ

May 16, 2019 439

អ៊ីរ៉ង់ ៖ មន្ត្រីមួយរូបនៅក្នុងអង្គភាពថាមពលអាតូមិកអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ISNA នៅថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់បានឈប់ អនុវត្តជាផ្លូវការ នូវការប្តេជ្ញាចិត្តមួយចំនួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដែលបានធ្វើឡើងជាមួយ មហាអំណាចពិភពលោក បន្ទាប់ពីបទបញ្ជាមួយ ពីក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីអ៊ីរ៉ង់រូបនោះ បាននិយាយប្រាប់ឲ្យដឹងបន្តទៀថា ចាប់តាំងពីពេលនេះតទៅ ប្រទេសអ៊ីរ៉ង់នឹងគ្មាន ដែនកំណត់ពិតប្រាកដ សម្រាប់ការផលិតសារធាតុ អ៊ុយរ៉ានីញ៉ូមទៀតនោះទេ។

កាលពីសប្ដាហ៍មុន ប្រទេសអ៊ីរ៉ង់បានជូនដំណឹង ដល់ប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងប្រទេសអង់គ្លេសស្តីពី ការសម្រេចចិត្តរបស់ខ្លួន ឈប់អនុវត្តតាមការប្តេជ្ញាចិត្ត មួយចំនួននៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែ ក្រោយរយៈពេលមួយឆ្នាំបន្ទាប់ពី អាមេរិកបានអត្តនោម័ត ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែនោះ និងបានដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់៕

Loading...