Griezmann ប្រកាសចាកចេញពីក្លិប Atletico Madrid ក្រោយបញ្ចប់រដូវកាលនេះ

May 16, 2019 80

បាល់ទាត់ ៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Antoine Griezmann បានប្រកាសក្តែងថា រូបគេនឹងចាកចេញពីក្លឹបអេស្ប៉ាញ Atletico Madrid ក្រោយ បញ្ចប់រដូវកាលឆ្នាំ២០១៨-២០១៩ នេះ ដើម្បីទៅចូលរួមជាមួយក្លឹបរួម La Liga អ្នកមានបុណ្យ FC Barcelona។

កីឡាករដែលបានជួយក្រុមជម្រើសជាតិមាន់គកបារាំង ឈ្នះជើងឯក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បានបង្ហោះនៅលើ Twitter ដែលត្រូវបានដកស្រង់ដោយ BBC ថា "ខ្ញុំចង់ប្រាប់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រដល់រូបខ្ញុំរហូតមក ខណៈដែលវាដល់ពេលហើយសម្រាប់ខ្ញុំដែលសម្រេចចិត្តចាកចេញ ដើម្បីរកអ្វីដែលថ្មី និងការប្រកួត ប្រជែងថ្មីផងដែរ"។

ម្ចាស់អាវលេខ៧ វ័យ ២៨ឆ្នាំរូបនេះ រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ១៣៣គ្រាប់ពីការចូលលេងបាន ២៥៦គ្រាប់ក្នុង រយៈពេល ៥ឆ្នាំ បន្ទាប់ពីចាកចេញពីក្លឹបអេស្ប៉ាញដូចគ្នា Real Sociedad កាលឆ្នាំ២០១៤ កន្លងទៅ ដោយឈ្នះពាន Europa League, Spanish Super Cup និង UEFA Super Cup ជាមួយ Atletico និងជា Top-Scorer ជាមួយក្លឹប ដែលមានមូលដ្ឋាននៅទីក្រុង Madrid នេះផងដែរ។

Griezmann ក៏ធ្លាប់បានបដិសេធជាមួយ Barcelona ម្តងមកហើយដែរកាលពីរដូវកាលមុន តែបានយល់ទៅវិញនាពេលថ្មីៗនេះ បន្ទាប់ពីក្លឹបនៅតំបន់ Catalan មួយនេះព្រមព្រៀងបង់ ១២០លានអឺរ៉ូ ដើម្បីផ្តាច់ កិច្ចសន្យាដែលនៅសល់ជាមួយ Atletico ដែលរូបគេទើបបានចុះកិច្ចសន្យាកាលពីខែមិថុនាឆ្នាំទៅ៕

Loading...