ទៀតហើយ! ចិនប្រុសស្រី៤នាក់ បើកប្រដេញគ្នាលឿនដូចហោះ ជ្រុលទៅបុកទម្លុះរបងការដ្ឋាន ធ្លាក់ចូលទន្លេ មុខផ្សារទំនើប AEON

May 17, 2019 346

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នាពេលរាត្រីបង្កឡើងដោយជនជាតិចិន ជាអ្នកបើកបរកើតឡើងជាញឹកញាប់ណាស់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀត ទាំងនៅតាមបណ្ដាលខេត្ត និងនៅក្នុងក្រុងភ្នំពេញយើងនេះ ខណៈដែលព័ត៌មានស្តីពីជនជាតិចិន ដែលបង្កហិង្សាឬបង្កបញ្ហាដល់ការរស់នៅប្រចាំថ្ងៃ ទាំងការបង្កគ្រោះថ្នាក់ចរាចរណ៍ និងថែមទាំងបង្កអសន្តិសុខប្រព្រឹត្តិបទល្មើស លួច ឆក់ ប្លន់ ថែមទៀតផង។

បើនិយាយពីបញ្ហានៅលើដងផ្លូវ ជនជាតិបើករថយន្តបង្កគ្រោះថ្នាក់ពេលខ្លះ មិនទាំងនិយាយស្តីរកសមត្ថកិច្ចខ្មែរ ដែលចុះទៅដោះស្រាយបញ្ហានោះផង ជាក់ស្ដែង ជនជាតិចិនប្រុសស្រី៤នាក់ បើករថយន្ត MAZDA  ប្រដេញរថយន្ត CAMRY ក្នុងល្បឿនលឿន បៀបដូចផ្លូវក្នុងក្រុងភ្នំពេញ ជាទីលានប្រណាំងរថយន្ត ក៏ជ្រុលទៅបុកទម្លុះរបងស័ង្កសី ធ្លាយទៅបុកដើមឈើ ធ្លាក់ចូលដៃទន្លេ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៤៖១០នាទីទាបភ្លឺ ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-3139 បើកបរដោយចិនប្រុសស្រី៤នាក់ បាននាំគ្នាបើកប្រដេញជាមួយរថយន្ត CAMRY មួយគ្រឿងទៀត ក្នុងល្បឿនលឿនដូចហោះ មិនទាន់បៀបដូចផ្លូវក្នុងក្រុងភ្នំពេញ ជាទីលានប្រណាំងរថយន្ត រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែបួងចង្កូតរថយន្តមិនទាន់ ក៏ជ្រុលទៅបុកទម្លុះរបងស័ង្កសី ធ្លាយទៅបុកដើមឈើ ជ្រុលធ្លាក់ចូលដៃទន្លេ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ ហើយបែកកង់ខាងស្ដាំ បើកទៅមុខលែងរួច តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ចំណែកឯភាគីរថយន្ត CAMRY ម្ខាងទៀត មិនបានឈប់នោះទេ ថែមទាំងបើកចេញពីកន្លែងកើតហេតុ ចេញទៅបាត់ស្រមោលតែម្តង ទើបង្កឲ្យមានការភ្ញាក់ផ្អើលដល់ បងប្អូនអ្នករត់កង់បីដែលធ្វើដំណើរកាត់នោះ ចោមរោមមើលពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកភ្លាមៗផងដែរ។

សូមបញ្ជាក់ថា ទីតាំងដែលរថយន្ត Mazda បើកប្រដេញគ្នាជ្រុលទៅបុកទម្លុះរបងធ្លាក់ចុះទៅនោះ ជាដៃទន្លេបាសាក់ (ទន្លេតូច) ដែលរដ្ឋបាលរាជធានីភ្នំពេញ ទើបនឹងចាក់ដីព័ទ្ធរបងធ្វើជាការដ្ឋានសាងសង់ស្ថាបនាអាងចម្រោះទឹកសម្អុយ ដើម្បីធ្វើការអភិវឌ្ឍច្រាំងទន្លេ ឲ្យមានសោភ័ណភាព ខណៈដែលទន្លេច្រាំងទន្លេខាងលើ កំពុងសាងសង់ជាផ្លូវថ្មើរជើងអមសងខាងទន្លេខាងលើ និងធ្វើអាងចម្រោះទឹកស្អុយ។

ក្រុមអ្នករត់រ៉ឺម៉កកង់បី បាននាំគ្នានិយាយថា ក្រុមជនជាតិចិន ឥឡូវកាន់តែហ៊ានខ្លាំងឡើងៗហើយ ជាពិសេស នៅពេលមានរថយន្ត គឺបើកបរមិនខ្វល់ពីអ្នកដំណើរតាមផ្លូវឡើយ ក្រុមជនជាតិចិនប្រុសស្រីទាំង៤នាក់ខាងលើ ពិតជាសំណាងហើយ នៅពេលធ្លាក់ចុះទៅដៃទន្លតូចនេះកល់ជាប់ដីខ្សាច់ ដែលគេកំពុងរៀបចំសាងសង់អាងចម្រោះទឹក បើសិនជាកើតឡើងមុនពេលមានការដ្ឋានសាងសង់នេះវិញ  មិនដឹងជារថយន្តត្រូវធ្លាក់ចូលទឹកទន្លេផងក៏មិនដឹងដែរ៕

Loading...