កក្រើកខេត្តតាកែវ! ក្រុមចោរ ចូលលួចគាស់ទូរយកមាស យកអស់ជាង៣គីឡូ សមត្ថកិច្ចធ្វើតែមិនដឹង

May 30, 2019 610

តាកែវ ៖ ពិតជាកក្រើកពេញមួយខេត្តតាកែវមែនហើយ ដែលមាសជាង៣គីឡូក្រាម ត្រូវចោរមួយក្រុមយកដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច ក្រោយពីធ្វើសកម្មភាពកាត់ចំរឹងបង្អូតផ្ទះចូលទៅគាស់ទូរទុកមាស និងលុយ ខណៈដែលម្ចាស់ទ្រព្យកំពុងតែឆ្ងាញ់និងដំណេកនាពេលរាត្រីយប់ស្ងាត់។ ហេតុការនេះ ត្រូវបានដឹងឡើងនាវេលាម៉ោងជាង៥ភ្លឺ ដែលសកម្មភាពក្រុមចោរធ្វើឡើងនៅម៉ោងជា១រំលងអធាត្រ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

បើតាមកាម៉ាសុវត្តិភាព បញ្ជាក់ថា ក្រុមចោរបានចូលមកធ្វើសកម្មភាព នៅវេលាម៉ោង១និង២០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដោយដំបូងពួកវាចាប់កាត់ចំរឹងបង្អូតផ្ទះ ហើយចូលទៅគាស់ទូរទុកមាសនិងលុយក្នុងផ្ទះ យកអស់គ្រឿងមាសចំនួន៣គីឡូកន្លះ ខណៈម្ចាស់ផ្ទះកំពុងដេកលុងលក់។

ម្ចាស់ផ្ទះមានឈ្មោះ នាង ឈាង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ លក់មាស និងប្តូរប្រាក់ បានប្រាប់សមត្តកិច្ចឲ្យដឹងថា គ្រឿងមាសគ្រប់ប្រភេទ បានបាត់បង់ចំនួន៣,៥kg (បីគីឡូក្រាមកន្លះ)។

បើតាមប្រជាពលរដ្ឋរាយការណ៍ បានឲ្យដឹងថា នៅស្រុកសំរោង ខេត្តតាកែវ សព្វថ្ងៃអំពើចោរកម្មហាក់កំរើកខ្លាំងឡើងវិញ ព្រោះមានល្បែងស៊ីសងកើតគ្រប់កន្លែង តាំងពីជល់មាន់ បៀរអាប៉ោង និងកន្ទុយលេខ មិនដែលឃើញកម្លាំងសមត្ថកិច្ចធ្វើកាបង្ក្រាបសោះឡើយ។ ប្រជាពលរដ្ឋសំណូមពរដល់គណៈបញ្ជាការឯកភាពស្រុក លោកអធិការ មឿម សារុន ពិសេសលោកស្នងការនគរបាលខេត្តតាកែវ សុខ សំណាង ជួយបង្ក្រាបអំពើចោរកម្ម និងល្បែងស៊ីសងនៅស្រុកសំរោងផង បើមិនចឹងទេ ភូមិឃុំមិនមានសុវត្តិភាពឡើយ៕

Loading...