កងទ័ពរុស្ស៊ី នឹងចូលរួមជាមួយកងកម្លាំងយូអិន នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នាពេលឆាប់ៗនេះ

June 04, 2019 65

ម៉ូស្គូ ៖ មន្ត្រីក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី នាពេលអនាគត ខាងមុខឆាប់ៗនេះ នឹងបញ្ជូន បុគ្គលិកយោធាចំនួន៣០នាក់ ទៅសាធារណរដ្ឋអាហ្រិ្វកកណ្ដាល ជាទីដែលពួកគេនឹងចូលរួមជាមួយ បេសកកម្មអង្គការសហប្រជាជាតិ ដើម្បីជួយរក្សាស្ថិរភាព ប្រទេសនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី ឈ្មោះ Interfax បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីខែមេសា ស្តីពីការបញ្ជូនកង យោធានោះ។

គួរបញ្ជាក់ថា ក្រឹត្យនោះបាននិយាយ បញ្ជាក់យ៉ាងដូច្នេះថា កងកម្លាំងរុស្ស៊ីនោះ នឹងមានរួមបញ្ចូលទាំងអ្នកអង្កេត ការណ៍យោធា មន្ត្រីជំនាញយោធា និងអ្នកជំនាញ ផ្នែកទំនាក់ទំនង យោធា នេះបើតាមការចេញផ្សាយ របស់ កាសែត The Moscow Times៕

Loading...