លោក ដូណាល់ ត្រាំ ច្រានចោលព័ត៌មានដែលថា កូរ៉េខាងជើង ប្រហារជីវិតអ្នកចរចានុយក្លេអ៊ែរ ក្រោយបរាជ័យកិច្ចព្រមព្រៀង កាលពីខែកុម្ភៈ

June 06, 2019 93

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់នឹងរបាយការណ៍ព័ត៌មានមួយ ដែលថា កូរ៉េខាងជើងប្រហារជីវិតអ្នកចរចានុយក្លេអ៊ែររបស់ខ្លួន លើការដួលរលំនៃកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរកាលពីខែកុម្ភៈ។

អ្នកអភិរក្សនិយមកូរ៉េខាងត្បូងលោក Chosun Ilbo បានរាយការណ៍កាលពីសប្តាហ៍មុនថា កូរ៉េខាងជើង បានប្រហារជីវិតតំណាងពិសេសរបស់ខ្លួន សម្រាប់អាមេរិកលោកគីម ហុកកូល រួមជាមួយមន្រ្តីក្រសួងការបរទេសចំនួន ៤នាក់ទៀត ដើម្បីឱ្យពួកគេទទួលខុសត្រូវចំពោះកិច្ចប្រជុំកំពូលគ្មានកិច្ចព្រមព្រៀងនៅវៀតណាមរវាងលោក ត្រាំ និង មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅអាកាសយានដ្ឋាន Shannon ក្នុងប្រទេសអៀកឡង់ថា “ខ្ញុំមិនដឹងថា របាយការណ៍ទាំងនោះត្រឹមត្រូវទេ ពីព្រោះបុរសម្នាក់ក្នុងចំណោមមនុស្ស ដែលយើងដោះស្រាយគឺ … នរណាម្នាក់ដែលយើងស្គាល់ច្បាស់ លោកជាបុរសខ្លាំងម្នាក់ លោកជាមនុស្សខ្លាំង ហើយពួកគេចូលចិត្តបន្ទោសដល់លោកគីម ជុងអ៊ុន ភ្លាមៗតែពួកគេនិយាយថា លោកត្រូវគេប្រហារជីវិត មិនមែនទេ”៕

Loading...