ឥណ្ឌា ចាយលុយសម្រាប់ការបោះឆ្នោត បំបែកឯកទក្តកម្មពិភពលោក លើសហរដ្ឋអាមេរិក ជាង២ពាន់លានដុល្លារ

June 10, 2019 60

ញូដេលី ៖ ការបោះឆ្នោតជាសកលរបស់ប្រទេសឥណ្ឌា ដែលមិនត្រឹមតែជាប្រទេសធំបំផុត របស់ពិភពលោកនោះទេ ក្នុងនោះយោងតាមការសិក្សាថ្មីមួយ បានបង្ហាញថា ការបោះឆ្នោតចុងក្រោយរបស់ឥណ្ឌា ក៏បានក្លាយទៅជាព្រឹត្តិការណ៍ ដែលបានចំណាយលុយច្រើនបំផុតលើលោកផងដែរ ដោយគណបក្សនយោបាយបេក្ខជន និងស្ថាប័ន និយតកម្ម ត្រូវបានចំណាយរហូតទៅដល់៨,៦ពាន់លានដុល្លារ។

ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទទី១០ ខែមិថុនានេះ បានឲ្យដឹងថា បើប្រៀបធៀបទៅនឹងការរៀបចំការបោះឆ្នោត ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក គឺមានចំណាយប្រមាណតែជា៦,៥ពាន់លានដុល្លារ នៅក្នុងការប្រកួតប្រជែងប្រធានាធិបតី និងសភា កាលពីឆ្នាំ២០១៦។ នេះបើយោងតាមអង្គការបើកចំហ Open Secret Organization ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់អាមេរិក។

ការបោះឆ្នោតរបស់ឥណ្ឌាចំនួននេះ គឺជាយោងទៅតាមការប៉ាន់ស្មាន របស់មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយ (CMS) ដែលមានមូលដ្ឋាន នៅទីក្រុងញ៉ូវដែលី។ ជាលទ្ធផលការបោះឆ្នោតឆ្នាំ២០១៩ បានរកឃើញថា នាយករដ្ឋមន្ត្រីឥណ្ឌារដ្ឋមន្ត្រី Narendra Modi គឺជាអ្នកទទួលភាពជោគជ័យ ជាលើកទីពីរហើយជាក់ស្តែង ទំហំចំណាយ នេះគឺច្រើនជាងឆ្នាំ២០១៤ដល់ទៅ២ដងនៅពេលដែល Modi បានឈ្នះអាណត្តិដំបូងរបស់គាត់៕

Loading...