តួកគីខឹងសម្បារ ចំពោះសម្ពាធអាមេរិក ជុំវិញរឿងប្រព័ន្ធការពាររុស្ស៊ី

June 12, 2019 71

អង់ការ៉ា ៖ ប្រទេសតួកគី បាននិយាយនៅថ្ងៃអង្គារនេះថា សេចក្តីសម្រេចរបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលកំពុងតែថ្កោលទោស ចំពោះការដែលទីក្រុងអង់ការ៉ាទិញប្រព័ន្ធការពាររុស្ស៊ី និងជំរុញឲ្យដាក់ទណ្ឌកម្មដ៏ខ្លាំងក្លានោះ គឺជាការគម្រាមកំហែងដែលមិនអាចទទួលយកបាន។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សេចក្តីសម្រេចរបស់សភាអាមេរិក ដែលត្រូវបានណែនាំដាក់កាលពីខែឧសភា និងដែលមានចំណងជើងថា “ការបង្ហាញនូវក្តីព្រួយបារម្ភចំពោះចំណងមិត្តភាពរវាងសហរដ្ឋអាមេរិកនិងតួកគី” នោះ គឺត្រូវបានសម្រេចព្រមព្រៀងគ្នាក្នុងសភា នៅថ្ងៃចន្ទសប្ដាហ៍នេះ។

ជាការឆ្លើយតបវិញ ក្រសួងការបរទេសតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលនយោបាយបរទេសនិងប្រព័ន្ធតុលាការរបស់ខ្លួន កំពុងត្រូវការចោទប្រកាន់ “ដ៏អយុត្តិធម៌” និង “គ្មានហេតុផល” មូលបង្កាច់នៅក្នុងសេចក្តីសម្រេចសហរដ្ឋអាមេរិកនោះ។

ក្រសួងការបរទេសតួកគីបាននិយាយយ៉ាងដូច្នេះថា “វាមិនអាចទទួលយកបានទេ ដែលត្រូវកាន់យកការសម្រេចចិត្ត ដែលមិនរក្សាបង្កើនការទុកចិត្តចំពោះគ្នាទៅវិញទៅមក ចំពោះការបន្តប្រើភាសាគម្រាមកំហែង និងទណ្ឌកម្មលើរបៀបវារៈ និងការកម្រិតពេលវេលាផុតកំណត់ក្លែងក្លាយផ្សេងៗ”៕

Loading...