បើកម៉ូតូកង់បីរេពេញផ្លូវ បញ្ច្រាស់ទិសដៅចរាចរណ៍ ទៅបុកជាមួយនិងរថយន្តកុងតឺន័រ ប៉ើងធ្លាក់ចូលប្រឡាយ ស្លាប់មួយរំពេច

June 13, 2019 80

ភ្នំពេញ ៖ អ្នកបើកបរម៉ូតូកង់បីឥណ្ឌាម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈសង្ស័យតែគាត់ពិសារគ្រឿងស្រវឹង ហើយបានបើកបរបញ្ច្រាស់ទិសដៅចរាចរណ៍រេពេញផ្លូវ ទៅប៉ះជាមួយនិងរថយន្តកុងតឺន័របុកផ្លោងប៉ើងជាង៥០ម៉ែត្រ ធ្លាក់ចូលបរឡាយទឹក កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុជាង២០ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីឥឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-9175។ ចំណែករថយន្យកុងតឺន័រ ម៉ាក MITSUBISHI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9143 អ្នកបើកបរគេចខ្លួនបាត់។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី បើកពីត្បូងទៅជើង បើករេពេញផ្លូវ ស្របពេលដែលរថយន្តកុងតៃន័រ បើកពីជើងទៅត្បូង គេចមិនផុតជ្រុលទៅបុកផ្លោងខ្ទាតជាង៥០ម៉ែត្រ ទៅធ្លាក់ក្នុងប្រឡាយអមផ្លូវម្ខាងទៀត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តកុងតៃន័រ បើកចតកៀនខាងអ្នកបើកបរចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងនគរបាលផ្នែកចរាចររាជធានីភ្នំពេញ បានចុះមកដល់ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សារទុកនៅការយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីរងចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕

Loading...