ប្រេសិតអ៊ីរ៉ង់ ប្រចាំនៅUN បដិសេធថា ក្រុងតេអេរ៉ង់ មិនពាក់ព័ន្ធនឹងការវាយប្រហារ នាវាដឹកប្រេង នៅសមុទ្រអូម៉ង់

June 15, 2019 77

ញូវយ៉ក ៖ ឯកអគ្គរដ្ឋទូតរងរបស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការអះអាងរបស់អាមេរិក ដែលថាក្រុងតេអេរ៉ង់ ទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេង ២គ្រឿងនៅក្បែរច្រកសមុទ្រអូម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

ឯកអគ្គរដ្ឋទូតលោក Eshagh Al Habib បានប្រាប់ក្រុមអ្នកយកព័ត៌មានតូចមួយក្រោយពីលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានបន្ទោសថា ក្រុងតេអេរ៉ង់បានធ្វើការវាយប្រហារនេះ។

លោក Habib បានលើកឡើងថា “ពិតណាស់អ្នកដែលរិះគន់អ៊ីរ៉ង់ មានតួនាទីសំខាន់ក្នុងការបង្កើតឧប្បត្តិហេតុទាំងនោះ ហើយវាអាចជាសហរដ្ឋអាមេរិកផ្ទាល់” ។

ជាក់ស្តែងជាមួយបេសកជនអ៊ីស្រាអែលនិ ងអារ៉ាប់ប៊ីសាអូឌីត ប្រេសិតអ៊ីរ៉ង់ ក៏បានលើកឡើងផងដែរថា មានប្រទេសជាក់លាក់ពីរដែលកំពុងស្វែងរកភាពតានតឹងបន្ថែមទៀត នៅក្នុងតំបន់ឈូងសមុទ្រ ហើយថាសហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់ពួកគេ៕

Loading...