តើឈ្មោះ ហេង សម្បត្តិ ហៅ គ័ង ជានរណា,,,?បានជាហ៊ានបើកល្បែងឆ្នោតវៀតណាមដ៍ល្បីល្បាញក្នុងរាជធានីភ្នំពេញផ្កើននិងបទបញ្ជារបស់លោក ឃួង ស្រេង និងលោក ស ថេត

June 17, 2019 330

ភ្នំពេញ៖ ប្រជាពលរដ្ឋបានលើកឡើងថាតើឈ្មោះ ហេង សម្បត្តិ ហៅ គ័ង ជានរណា,,,?បានជាហ៊ានបើកល្បែងសុសងខុសច្បាប់ឆ្នោតកន្ទុយលេខវៀតណាមដ៍ធំមួយ និងល្បីល្បាញផ្គើននិងបទបញ្ជារបស់លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការរជធានីភ្នំពេញបែបនេ។

ប្រភពច្បាស់ការមួយបានបង្ហើបអោយដឹងថា «K៣៨» តែបានដកផ្លាកយីហោចេញហើយ និងកំពុងបន្តបើកទទួលចាក់ដោយចំហររាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង គ្មានខ្លាចញញើតច្បាប់ឡើយ ពោលគឺ «អាងធំជាងទន្លេ» ទៅទៀត។

ប្រជាពលរដ្ឋបានអះអាងថា ឱ្យតែអាជ្ញាធរមានសមត្ថកិច្ច ពិតជាបង្ក្រាបប្រាកដមែន គឺមិនពិបាករកនោះទេ និងមានមិនក្រោម១០កន្លែងឡើយ ដែលទីតាំងធំស្ថិតនៅខាងក្រោយស្ថានីយ៍ប្រេងឥន្ទនៈ (TPP) និងទីតាំងចែកចាយបន្តនៅក្នុងផ្សារបឹងសាឡាងថ្មីជាច្រើនទៀត ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ពិសេសនោះស្ថិតនៅផ្លូវបំបែកផ្សារទួលសង្កែ (ហៅផ្សារសាំហាន់) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តែបើតាមការចេញផ្សាយរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកកាសែតក្នុងស្រុក បានអះអាងថា ស្គាល់អត្តសញ្ញាណច្បាស់ហើយ គឺម្ចាស់ទីតាំងឈ្មោះ ហេង សម្បត្តិ ហៅ គ័ង ក្រៅពីរកស៉ីបទល្មើសបើកណេតដ៍ល្បីល្បាញ (ភ្នាល់ចាក់បាល់តាមអនឡាញ) យ៉ាងកក្រើកស្ទើរគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញនេះ ក៍ជាមេល្បែងឆ្នោតវៀតណាម «K៣៨» ម្នាក់ ដ៍ធំសម្បើមផងដែរ ដោយអាងខ្សែស្រឡាយ ធំជាងទន្លេទៅទៀត ទើបអាចហ៊ានបើកទទួលចាក់ដោយចំហររាល់ថ្ងៃ ទាំងគ្មានខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានយ៉ាងដូច្នេះ? តើលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តសេនីយ៍ឯក ស្នងការ ស ថេត ហ៊ានបង្ក្រាបដែរឫទេ? ក្រោយពីចូលកាន់តំណែង ទទួលបានការស្ងើចសរសើរ ពីមជ្ឈដ្ឋាននានា ក្នុងការតាមស្រាវជ្រាវបង្ក្រាបរាល់បទល្មើសក្នុងក្លឹបកំសាន្ដធំៗ និងឈានទៅឃាត់ខ្លួនមនុស្សរាប់រយនាក់ និងរកឃើញថ្នាំញៀនមួយចំនួន នាពេលកន្លងមកនេះ។

ទោះបីយ៉ាងណា ការស្នើដោយសង្ឃឹម និងជឿជាក់យ៉ាងម៊ុតមាំរបស់ប្រជាពលរដ្ឋខាងលើនេះ ទទួលបានការឆ្លើយតបភ្លាមៗពីលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ តាមរយៈការថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក យ៉ាងដូច្នេះថា៖ «តាំងពីក្រោយបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ឃើញថា ការងារពិតជាមមាញឹកច្រើនណាស់ ប៉ុន្តែចំពោះល្បែងឆ្នោតវៀតណាមយីហោ «K៣៨» ដាច់ខាតត្រូវតែបង្ក្រាប ព្រោះបានបង្កើតគណៈកម្មការចម្រុះរួចហើយ នៅក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ដើម្បីបង្ក្រាបរាល់ល្បែងស៉ីសងគ្រប់ប្រភេទ និងគ្រឿងញៀនក្នុងមូលដ្ឋាន ក្រោមការអនុញាត្តដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ»។ប៉ុន្តែរហូតមកដល់ពេលនេះទីតាំងល្បែងសុសងទាំងនេះនៅតែបើកដំណើរការលេងយ៉ាងរលូនរហូតមកដល់សព្វថ្ងៃ៕

Loading...