នគរបាលខណ្ឌដូនពេញបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំ

June 23, 2019 321

   ភ្នំពេញ៖ ជនសង្ស័យម្នាក់និងថ្នាំញៀន១កញ្ចប់ធំត្រូវសមត្ថកិច្ចផ្នែកគ្រឿងញៀនធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន។

យោងតាមការស្រាវជ្រាវឈានដល់បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១ ម៉ោង១០នាទី ក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ នូ សុខម៉េង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និងទីលំនៅមិនពិតប្រាកដ។
ក្នុងនោះវត្ថុតាងដកហូត÷
១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ(មួយកញ្ចប់ធំ)។
២/កូនថង់ប្លាស្ទីកមួយចំនួន។
៣/បំពង់ជ័រសំរាប់ចូកគ្រឿងញៀន០១ដើម ពណ៌ស្វាយ។
-ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។
-ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ៕ 

Loading...