រលកកំដៅ សម្លាប់មនុស្សជិត១៥.០០០នាក់ កាលខែសីហា ឆ្នាំ២០០៣ នៅបារាំង ខណៈពេលនេះ រលកកំដៅកើនដល់៤០អង្សារសេ

June 25, 2019 100

ប៉ារីស ៖ រលកកំដៅនៅប្រទេសបារាំង កាលពីខែសីហា ឆ្នាំ២០០៣ បានបណ្តាលឲ្យមនុស្ស ជិត១៥.០០០នាក់ ក្នុងពេលដែលសីតុណ្ហភាពកំពូល ត្រូវបានកត់ត្រាគឺឡើងដល់ជាង ៤៤អង្សារសេ នៅថ្ងៃទី១២ ខែសីហា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅថ្ងៃចន្ទ ប្រទេសបារាំង សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់៣៥អង្សារសេ ឬលើសនេះ និងឡើងខ្ពស់រហូតដល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

ជាមួយនឹងការវាយប្រហារ ដោយរលកកំដៅនេះដែរ តំបន់នៅភាគខាងជើងនៃប្រទេស – រួមទាំង ទីក្រុង ប៉ារីសផងដែរ នឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ប្រភពទឹកបណ្តោះអាសន្ន ដែលបានដាក់ឱ្យដំណើរការ នៅទីសាធារណៈ និងអាងទឹកសាធារណៈ នឹងនៅតែបើកឱ្យមានទឹក ក្នុងពេលកំដៅកំពុងឡើង។

ទឹកនឹងត្រូវចែកចាយផងដែរ ហើយផែនការថែទាំ នឹងត្រូវបង្កើតឡើងសម្រាប់មនុស្សដែលងាយរងគ្រោះ រួមទាំងមនុស្សចាស់ផងដែរ ខណៈដែលសំណើមខ្ពស់នឹងធ្វើឱ្យខួរក្បាលមានអារម្មណ៍ ៤០អង្សារសេ ដូចជា ៤៧អង្សារសេ នៅក្នុងរដ្ឋធានី។

អ្នកជំនាញខាងព្យាករណ៍ជាតិបារាំង Meteo France បានព្រមានថា សីតុណ្ហភាពមិនអាចធ្លាក់ចុះ រហូតដល់ចុងសប្ដាហ៍ សូម្បីតែពេលយប់ នៅពេលដែលសីតុណ្ហភាពទាបបំផុត ត្រូវបានគេរំពឹងថា នឹងនៅខ្ពស់ជាង២០អង្សារសេ ឯណោះ នៅកន្លែងជាច្រើន៕

Loading...