នគរបាលអន្តោប្រវេសន៍ខេត្តព្រះសីហនុ បណ្តេញចេញជនជាតិចិន ចំនួន៦៣នាក់ ចេញពីប្រទេសកម្ពុជា

June 26, 2019 154

ព្រះសីហនុ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ ខេត្តព្រះសីហនុ សហការជាមួយនគរបាលជំនាញពីប្រទេសចិន បានចាប់បញ្ជូនជនជាតិចិនចំនួន៦៣នាក់ ចេញពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដែរកាបណ្តេញចេញនេះ ធ្វើឡើងប្រលានយាន្តហោះអន្តរជាតិកេងកងខេត្តព្រះសីហនុ។

បើតាមឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណាអនុ ប្រធានស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យដឹងថា ជនជាតិចិនទាំង៦៣នាក់នេះ មានប្រុស៥០នាក់ ស្រី១៣នាក់ មានពិរុទ្ធពាក់ពន្ធ័នឹងបទល្មើសឆបោកពីជនរងគ្រោះតាមប្រព័ន្ធទូរគមនាគមន៍។

បើតាមឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា បានបញ្ជាក់ថា ក្រៅពីការបញ្ជូនចេញជនជាតិចិន៦៣នាក់នៅថ្ងៃនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នគរបាលអន្តោប្រវេសន៍ ក៏បានបញ្ជូនជនជាតិចិន ដែលមានពិរុទ្ធភាពដូចគ្នាចំនួន៥នាក់ ប្រុស៤នាក់ ស្ត្រី១នាក់ ទៅប្រទេសចិនវិញ ដែលសរុបរយៈពេល២ថ្ងៃនេះ មានជនជាតិចិនចំនួន៦៨នាក់ បានបណ្តេញចេញតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា  តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៕

Loading...