ប្តីចាញ់ល្បែង បែកគំនិតឲ្យប្រពន្ធប្រធានហិរញឹក លួចលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានជាង១១ម៉ឺនដុល្លារ តែចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

June 28, 2019 493

ព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ករណីចោរកម្ម កេងបន្លំលុយបានជាង១១ម៉ឺនដុល្លារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដោយយោងតាមពាក្យបណ្តឹង របស់ដើមបណ្ដឹងឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខាAMK ព្រៃវែង។

ជនសង្ស័យឈ្មោ សោម អង្គា ភេទស្រី អាយុ២៨ឆ្នាំ ប្រធានហិរញឹក AMK ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ ជាអ្នករៀបចំគំរោង ឲ្យប្រពន្ធយកលុយពីមីក្រូហិរវត្ថុ AMK។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...