រថយន្ត​ទំនើប​ ​ម៉ាក​រ៉ូ​រ៉​យ​មួយ​គ្រឿង​បុក​ទ្រូង​ផ្លូវ​និង​បង្គោល​ភ្លើង​​រងការខូចខាត អ្នកបើកបរគេចបាត់

June 23, 2018 633

ព្រះសីហនុ៖ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​៥:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨​នេះនៅចំនុចផ្លូវ​ឯករាជ្យ​មុខមន្ទីរ​ពេទ្យ​ចំការ​ចេកក្រុងព្រះសីហនុ។​

 តាមប្រេភពសមត្ថកិច្ចបានអោយដឹងថា៖ ​រថយន្ត​ រ៉ូ​ រ៉យ​ នេះពណ៌​ខ្មៅ​ផ្លាកលេខ​ភ្នំពេញ​2BE-8888 (មិន​ស្គាល់​អត្តសញ្ញាណ​ អ្នក​បើកបរ) ​ មានទិសដៅពី​ជើង​ ឆ្ពោះទៅ​ត្បូង​ លុះដល់ចំណុចខាងលើ​ បាន​បុក​ទ្រូង​ផ្លូវ​ និង​ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​១ដើម​ រថយន្ត​មិន​អាច​ទៅ​មុខ​បាន​ទៀត​ឡើយ​ ម្ចាស់​ទុក​រថយន្ត​​នៅ​កន្លែង​កើតហេតុ​ ហេីយ​ចុះ​គេច​ខ្លួន​បាត់​ ។


ក្រោយកើតហេតុ រថយន្ត​១គ្រឿងនេះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ ដឹកជញ្ជូន​ យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕ 

Loading...