ក្នុងពេលប្រើមាត់រួមភេទ តើអាចលេបទឹករំអិល ចេញពីទ្វារមាសស្រ្តីបានទេ?

July 01, 2019 935

សុខភាព ៖ ខ្ញុំបាទអាយុ២៥ឆ្នាំ ហើយខ្ញុំចង់អនុវត្តការរួមភេទ ជាមួយសង្សារខ្ញុំតាមរយៈការប្រើមាត់ ដូច្នេះ តើវាគ្រោះថ្នាក់ដែរទេ ដែលខ្ញុំលិឍ ឬលេបទឹករំអិលចេញពីទ្វារមាសរបស់នាង?

ការអនុវត្តវិធីរួមភេទដោយប្រើមាត់លើមនុស្សស្រី អាចជារឿងមួយផ្តល់ការសប្បាយ និងពេញចិត្តខ្លាំងបំផុតមួយសម្រាប់នាង ហើយក៏មើលទៅមានការពេញចិត្តស្នូកដែរ។ ប៉ុន្តែ វាមិនមានគ្រោះថ្នាក់ ឬមានផលអាក្រក់ចំពោះសុខភាព ខាងប្រុសដែលប្រើមាត់លិឍ ឬលេបទឹករំអិលចេញ ពីទ្វារមាសរបស់នាងឡើយ។

ទឹករំអិលដែលមាននៅទ្វារមាសរបស់នាង នៅពេលអ្នកប្រើមាត់រួមភេទ ជាធម្មតាគឺវាត្រូវបានផលិតចេញពីក្រពេញមួយក្នុងទ្វារមាសរបស់នាង ដើម្បីជួយផ្តល់ភាពរអិល និងងាយស្រួលសម្រាប់ការស៊ូកបញ្ចូលលិង្គ។ វាក៏ជាសញ្ញាមួយដែលបញ្ជាក់ថា នាងកំពុងតែមានសម្រើបខាងផ្លូវភេទដែរ។

ជាធម្មតា រសជាតិរបស់ទឹករំអិលនេះ គឺមានលក្ខណៈអាលកាឡាំងបន្តិច និងមានក្លិនតិចតួច ប៉ុន្តែមិនមែនស្អុយនោះទេ។ និយាយឲ្យស្រួលស្តាប់ទៅ វាមានសុវត្ថិភាពណាស់ក្នុងការ លេបទឹករំអិលចេញពីទ្វារមាសស្រ្តី ហើយក៏មិនបង្កជាជំងឺអ្វី កើតមានក្នុងរាងកាយដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទតាមមាត់មិនមែនមានន័យថា មានសុវត្ថិភាពនោះទេ ព្រោះអ្នកទំនងជាអាចឆ្លងជំងឺតាមរោគបានដែរ។ ខណៈពេលដែលការរួមភេទ តាមមាត់លើស្រ្តីអាចប្រឈម នឹងការឆ្លងជំងឺកាមរោគតិចតួចនោះ អ្នកនៅតែអាចឆ្លងបានដដែល បើសិនជាក្នុងមាត់មានដំបៅ។ ដូច្នេះបើសិនជាអ្នកដឹងថា ខាងស្រីមិនមានជំងឺកាមរោគអ្វីទេនោះ វាពិតជាមានសុវត្ថិភាពខ្លាំងណាស់៕

ប្រភព៖ www.health.com.kh

Loading...