ក្រុមហ៊ុន Apple ប្រកាសថា ប្រធានផ្នែករចនារបស់ខ្លួន ត្រៀមចាកចេញពី Apple ដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន

July 02, 2019 94

អាមេរិក ៖ មន្រ្តីរចនាប្លង់របស់ចក្រភពអង់គ្លេស ដ៏ល្បីល្បាញរបស់ក្រុមហ៊ុនApple លោក Sir Jonathan Ive ត្រូវបានគេស្គាល់ថា Jony Ive ត្រៀមខ្លួនរួចជាស្រេច សម្រាប់ពេលវេលាដែលត្រូវនិយាយពាក្យថា លាហើយApple បន្ទាប់ពីលោកបម្រើការជិត៣០ឆ្នាំនៅក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោក Sir Jony បានប្រកាសផែនការរបស់លោក ដើម្បីចាប់ផ្តើមបង្កើតក្រុមហ៊ុនរចនា ផ្ទាល់ខ្លួនរបស់លោកឈ្មោះថា LoveFrom ដោយនិយាយថា ក្រុមហ៊ុនលោកនឹងរាប់ក្រុមហ៊ុន Apple ស្ថិតនៅក្នុងចំណោម អតិថិជនដំបូងរបស់ខ្លួន។ លោកមានទេពកោសល្យខាង រចនាដូចឪពុកលោក ដោយសារតែឪពុកលោក ជាសាស្រ្តាចារ្យនៃការរចនា និងបច្ចេកវិទ្យា គឺជាគំនិតនៅពីក្រោយ iMac G3 និង iPhone។

ក្រុមហ៊ុនបានឲ្យដឹងថា បន្ទាប់ពីចាកចេញពីក្រុមហ៊ុន លោកSir Jony នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងក្រុមហ៊ុនលើគម្រោងជាច្រើន ខណៈលោកកំពុងធ្វើការ វិនិយោគផ្ទាល់របស់លោក។ លោកនឹងនៅតែមានតួនាទី បច្ចុប្បន្នរបស់លោករហូត ដល់លោកចាកចេញនៅឆ្នាំនេះ៕

Loading...