Marcus Rashford បន្តកិច្ចសន្យាថ្មី ជាមួយ Man Utd រហូតដល់ឆ្នាំ២០២៣ ដោយទទួលបាន២៥ម៉ឺនដុល្លារ ក្នុង១សប្តាហ៍

July 02, 2019 60

បាល់ទាត់ ៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Marcus Rashford បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លឹបបិសាចក្រហម Manchester United រហូតដល់ខែមិថុនា ឆ្នាំ២០២៣ និងទទួលបានថ្លៃនឿយហត់ប្រមាណ ២៥ម៉ឹនដុល្លារក្នុង ១សប្តាហ៍ផងដែរ។

កីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានចំណាយពេល ៧ឆ្នាំលេងនៅទឹកដី Old Trafford ដោយត្រូវបានកោះហៅចូលលេងក្នុងឈុតធំកាលឆ្នាំ២០១៦ កន្លងទៅ ដោយកាលនោះទើបតែមានវ័យ ១៨ឆ្នាំប៉ុណ្ណោះ។

គិតមកទល់នឹងពេលនេះ កីឡាករមានវ័យ ២១ឆ្នាំ Rashford បានចូលលេងចំនួន ១៧០ប្រកួតឲ្យ Man Utd ក្រៅពីចូលលេងបាន ៣២ប្រកួតក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ដែលបានក្លាយជាសមាជិកពេញសិទ្ធិថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer ក្នុងរដូវកាលដោះដូរ កីឡាករ បន្ទាប់ពីទិញបានកីឡាករខ្សែបម្រើស្លាប Daniel James មកពីក្លឹប Swansea City និងខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka មកពីក្លឹប Crystal Palace៕

Loading...