ពស់ថ្លាន់ ១ក្បាល ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យអាជ្ញាធរសង្កាត់ភ្នំពេញថ្មី

July 03, 2019 106

ភ្នំពេញ ៖ នេះជាទឹកចិត្តដ៏ល្អមួយ រួមចំណែកក្នុងកិច្ចការពារ អភិរក្សសត្វព្រៃ ប្រជាពលរដ្ឋចាប់បានពស់ថ្លាន់ចំនួនមួយក្បាល ហើយបានយកមកប្រគល់ឲ្យអាជ្ញាធរសង្កាត់ទុកប្រគល់បន្តទៅឲ្យខាងមន្ត្រីអភិរក្សសត្វព្រៃ យកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្រោយពីចាប់សត្វពស់ថ្លាន់ បានមួយក្បាល ពលរដ្ឋនាំគ្នាយកទៅប្រគល់ ជូនអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីរងចាំខាងអង្គការអភិរក្សសត្វព្រៃ មកទទួលយកទៅរក្សាទុក ទីកន្លែងមានសុវត្តិភាព ជៀសវាងធ្លាក់ទៅលើ ដៃជនខិលខូច យកទៅធ្វើជាជំនួញ ជួញដូរសត្វព្រៃដោយខុសច្បាប់។

អាជ្ញាធរបន្តថា ពស់ថ្លាន់ទាំងនេះ ដោយសារអស់ទីជម្រករស់នៅតាមដីវាលទំនេរ និងប្រឡាយមួយចំនួនត្រូវបានចាក់ដីលប់បំពេញ សាងសង់សំណង់ផ្សេងៗ ទើបសត្វពស់ទាំងនោះអស់ជម្រក វាចេញឡើងចូលផ្ទះប្រជាពលរដ្ឋ ឃើញក៏ចាប់រួចយកមកប្រគល់ឲ្យអាជ្ញាធរសង្កាត់ភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

កន្លងមកពស់ថ្លាន់ចំនួន៤៥ក្បាលហើយ ត្រូវបានអាជ្ញាធរសង្កាត់ប្រគល់ឲ្យខាងមន្ត្រីអភិរក្សសត្វព្រៃយក ទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅផងដែរ៕

Loading...