ក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ជួបប្រេស៊ីល ក្រោយទម្លាក់ឈីលី ៣-០ ចេញពី Copa America 2019

July 04, 2019 101

បាល់ទាត ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ បានកក់អីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វានជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 ទល់នឹងម្ចាស់ផ្ទះប្រេស៊ីល បន្ទាប់ពីបំបាក់ក្រុមការពារតំណែងជើងឯក ឈីលី ៣-០ ដ៏គួរឲ្យភ្ញាក់ផ្អើលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដានេះ។

ប៉េរូ មានឱកាសគ្រប់គ្រងបាល់តែ ៣៧%ប៉ុណ្ណោះតែអាចរកបាន ៣គ្រាប់ ខណៈតង់ទី១ បានធ្វើការនាំមុខឈីលី ២-០ ពីការធ្វើបានសម្រេចដោយកីឡាករ Edison Flores នៅនាទី២១ និងមិត្តរួមក្រុម Yoshimar Yotun នៅនាទី៣៨ មុនពេល Jose Paolo Guerrero នៅនាទី៩០+៥។

យ៉ាងណាក៏ដោយ អតីតម្ចាស់ជើងឯក ២សម័យកាលចុងក្រោយនេះក៏មានឱកាសរកបាន ១គ្រាប់មកវិញដែរ តែកីឡាករ Eduardo Vargas ទាត់ប៉េណាល់ទីអត់ចូលនៅនាទីចុងម៉ោងផងដែរនោះ ដែលធ្វើឲ្យលទ្ធផលបញ្ចប់ផ្លូវការ ឈីលីបានត្រឹមទៅជួបគូប្រជែងចាស់អាហ្សង់ទីន ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ចុងសប្តាហ៍តែប៉ុណ្ណោះ។

សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Copa America 2019 រវាងប៉េរូ និងម្ចាស់ផ្ទះប្រេស៊ីល នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Estadio do Maracana ស្ថិតក្នុងទីក្រុង Rio តែម្តង៕

Loading...