យន្តហោះចម្បាំងបំបាំងកាយ F-22 Raptor បានហោះហើរទៅដល់ប្រទេសកាតា ស្របពេលភាពតានតឹង រវាងអ៊ីរ៉ង់ និងអាមេរិក

July 04, 2019 153

កាតា ៖ មន្ត្រីការពារជាតិសហរដ្ឋអាមេរិក បាននិយាយប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-22 Raptor ទើបត្រូវបានបញ្ជូនទៅដល់ប្រទេសកាតា ជាលើកដំបូង ស្របពេលភាពតានតឹង រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កើនកម្តៅខ្លាំងឡើង។

ការទៅដល់នៃយន្តហោះចម្បាំងបំបាំងកាយ F-22 នេះ គឺជាផ្នែកមួយនៃការដាក់ពង្រាយ កងកម្លាំងថ្មីទៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានប្រកាសកាលពីមុន ដើម្បីធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការពារកងកម្លាំងរបស់ខ្លួន នៅទូទាំងក្នុងតំបន់ ជាពិសេសគឺនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

គួរបញ្ជាក់ថា ចំនួនកងទ័ពអាមេរិក បានកើនឡើងប្រហែល ២.៥០០នាក់ នៅក្នុងតំបន់ ចាប់តាំងពីក្នុងខែឧសភាមក ហើយមន្ទីរបញ្ចកោណ មិនបានបដិសេធមិនបង្កើន បុគ្គលិកបន្ថែមទៀតនោះទេ ចំណែកទណ្ឌកម្មថ្មី ក៏ត្រូវបានដាក់លើប្រទេសអ៊ីរ៉ង់ និងតាមសេចក្តីរាយការណ៍ អាមេរិកកំពុងតែស្វះស្វែងដៃគូ អន្តរជាតិនៅក្នុងសម្ពន្ធមិត្តយោធា ដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់៕

Loading...