ពិតជាថ្លើមធំ មែន !!ទូក​នេសាទខុសច្បាប់ បើ​កបំ​បុក​ទូក​ជលផលបណ្តាល​ឲ្យ​ស្លាប់​នាយ​សង្កាត់​ជលផល​ម្នាក់ និងរបួសធ្ងន់២នាក់ ក្នុងខណៈពេល

June 23, 2018 203

ព្រៃវែង៖ ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨​នៅ​ចំណុច​ក្បាលកោះ ស្ថិត​ក្នុងភូមិ​ខ្សាច់ ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង   ។

ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ ពិន ចាន់ ភេទ​ប្រុស អាយុ៥០ឆ្នាំ មុខរបរ​ជានា​យស​ង្កា​ត់​រដ្ឋបាល​ជលផល ស្រុក​ពាម​ជរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​ប្រជាពលរដ្ឋ រក​សព​ឃើញ​នៅ​ជិត​កន្លែង​កើ​ក​ហេតុ កាលពី​វេលា​ម៉ោង៣និង៣០នាទី​រសៀល​ថ្ងៃ​ដដែល ។ ចំណែក​ជនរងគ្រោះ២នាក់​ទៀត ទី១ឈ្មោះ ទ្រី សុ​គិត ភេទ​ប្រុស អាយុ២៩ឆ្នាំ រងរបួស​ធ្ងន់ ជា​អ្នក​បើកទូក។ ទី២ ឈ្មោះ ខាន់ ទ្រី ភេទ​ប្រុស អាយុ៥៨ឆ្នាំ បាន​របួសធ្ងន់ អ្នក​ទាំង៣នាក់ មាន​ទីលំនៅ​ភូមិ​កើតហេតុ។

ករណីនេះ​កម្លាំង​ជលផល​របស់លោក មាន​នាយ​សង្កាត់​ម្នាក់ ដែល​ស្លាប់ និង​កម្មករ២នាក់ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ ព្រោះ​ជា​រដូវ​ហាមឃាត់ ។ មុនពេល​កើតហេតុ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ២នាក់ ជិះទូក​ជ័រ​ស្មាច់ ១គ្រឿង​ដឹក​ធុង​ស្នោ បំពាក់​ដោយ​ម៉ាស៊ីន ១ គ្រឿង​បើក​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ទន្លេ មក​បំ​បុក​ជាមួយ​ទូក​ប្រដេញ​របស់​សង្កាត់​ជលផល​ស្រុក​ពាម​ជរ បណ្ដាល​ឲ្យ​ទូក​ប្រដេញ​លិច​ក្នុង​ទឹក​ហើយ​ឈ្មោះ ពិន ចាន់ បាន​មុត​ត្រូវស្លាប់​ដោយ​ស្លាប​ចាក់​ម៉ាស៊ីន​ចំក្បាល២កន្លែង​ធ្លាក់ចូល​ទឹក​ស្លាប់បាត់ លុះ​រសៀល​ទើប​រក​សព​ឃើញ។ លោក​បន្តថា ករណីនេះ​ឃាតកម្ម ឬ​អត់​នោះ លោក​មិន​ហ៊ាន​សន្និដ្ឋាន​ទេ សួរ​សមត្ថកិច្ច​ទៅ,,?។ លោក ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក។ ដោយ​ភាគី​បង្ក​បើក​បុក​ជាមួយ​ទូក​ជលផល ខណៈ​ទូក​ជលផល​តូច​ជាងគេ ទើប​លិច​តែម្ដង។

ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់ គឺ​មុត​ក្បាល២កន្លែង​ជ្រៅ ព្រោះ​ចំ​ស្លាប​ចាក់​ម៉ាស៊ីន។ ក្រោយ​កើតហេតុ​ភាគី​ម្ខាង​ទៀត​បាន​រត់គេច​បាត់ ដោយ​ពុំមាន​នរណា​ស្គាល់ ប៉ុន្តែ​លោក​កំពុង​បន្ត​ស្រាវជ្រាវ៕

Loading...