លោក វ្លាឌីមៀរ ពូទីន៖ ត្រៀមខ្លួនជាសម្រេច ដើម្បីបង្កើតកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ជុំវិញការលុបបំបាត់អាវុធ

July 05, 2019 123

មូស្គូ ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ជុំវិញការលុបបំបាត់អាវុធ និងស្ថិរភាពយុទ្ធសាស្ត្រ ហើយលោកបានបន្ថែមថា លោកបានពិភាក្សាគ្នាហើយ អំពីបញ្ហាទាំងនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសជប៉ុន។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតអ៊ីតាលី Il Corriere della Sera លោក ពូទីន បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំគិតថា ការសម្រេចឲ្យមានវិធានការច្បាស់លាស់ ក្នុងការលុបបំបាត់អាវុធ នឹងរួមចំណែកពង្រីងដល់ស្ថិរភាពអន្តរជាតិ ហើយប្រទេសរុស្ស៊ីមានឆន្ទៈនយោបាយធ្វើវា។ ឥឡូវនេះ វាអាស្រ័យលើសហរដ្ឋអាមេរិកធ្វើការសម្រេចចិត្ត”។

លោកប្រធានាធិបតីរុស្ស៊ីរូបនេះ តាមសេចក្តីរាយការណ៍ បានថ្លែងបន្តទៀតថា “នាពេលថ្មីៗនេះ វាហាក់ដូចជាថា ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមបង្ហាញអំពីបោះជំហានបង្កើតកិច្ចពិភាក្សាចរចាគ្នា ជាមួយនឹងប្រទេសរុស្ស៊ី ជុំវិញរបៀបវារៈយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ”៕

Loading...