ធ្ងន់ករតែម្ដង! កញ្ញា ថៃ ស្រីនាង តារាលក់ផលិតផលស៊ិចស៊ីដ៏ល្បីឈ្មោះតាម Online ត្រូវបុរសជាសង្សាវ៉ៃធ្វើបាប ជាង១០០ដង!

July 08, 2019 796

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើមមួយ បានកើតឡើងលើកញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញ និងស៊ីចស៊ីម្នាក់ តាមONLINE ដោយបុរសជាសង្សាររបស់នាងឈ្មោះ ទឹម សាវុធ កើតឆ្នាំ១៩៧៣ តែងតែប្រើអំពើហិង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិងជ្រុងគ្រែរហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់។

យោងតាមវិដេអូសម្ភាសន៍ខ្លីមួយរបស់កញ្ញា ថៃ ស្រីនាង បានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រច័ណ្ឌលើរូបនាង ដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាង រហូតឥតត្រាប្រណី ហើយបានបោកកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នាង និងបានចាប់ក្បាល់នាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។

មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់កញ្ញាថៃ ស្រីនាង ក៏បានបង្ហោះដែរថា "លើកនេះ ទី១៣០ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ ឲ្យសមត្ថកិច្ចចាប់ខ្លួនម្នាក់នោះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង"៕

(ប្រភពពី Group សារព័ត៌មាន)

Loading...