ឥណ្ឌូនេស៊ី សេចក្តីព្រមាន អំពើរលកយក្សស៊ូណាមី ក្រោយមានរញ្ជួយដីកម្រិត ៦,៩រិចទ័រ

July 08, 2019 177

ចាហ្សាតា ៖ ទីភ្នាក់ងារភូគព្ភសាស្ត្រ តាមសេចក្តីរាយការណ៍ បានចេញសេចក្តីព្រមានអំពីរលកយក្សស៊ូណាមី បន្ទាប់ពីមានគ្រោះរញ្ជួយដីមួយ បានវាយប្រហារទៅលើតំបន់ឆ្នេរ ភាគខាងកើតរបស់ប្រទេស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

យោងទៅតាមទីភ្នាក់ងារ ស្ទង់មើលភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,៩រិចទ័រ បានវាយប្រហារក្នុងសមុទ្រម៉ូលូកា ស្ថិតនៅចន្លោះកោះ North Sulawesi និងកោះ North Maluku នៅម៉ោង១១និង៨នាទីយប់ ហើយមានជម្រៅ២២,៥ម៉ាយ នៅក្រោមផ្ទៃសមុទ្រ។

ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ថា ឥទ្ធិពលនៃគ្រោះរញ្ជួយដី បានបង្កឲ្យរំញ័រដល់ទីក្រុងម៉ាណានដូ និងតំបន់ដែលស្ថិតនៅជុំវិញ ប៉ុន្តែនៅពេលភ្លាមៗនេះ មិនទាន់មានរបាយការណ៍អំពីការរងរបួស ការសម្លាប់ ឬក៏ការខូចខាតនោះទេ៕

Loading...