បើករថយន្តបត់ត្រឡប់ក្រោយ ជ្រុលទៅបុកម៉ូតូបីឥណ្ឌា បណ្ដាលឲ្យមនុស្សចាស់ក្មេង ចំនួន៧នាក់ រងរបួសធ្ងន់ស្រាល

July 08, 2019 332

ភ្នំពេញ ៖ ក្មេងប្រុសអាយុទើបនិងបាន៨ខែម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ និងក្មេងចាស់ប្រុសស្រី៦នាក់ទៀត រងរបួសរលាត់ដៃជើង ខណៈកំពុងជិះម៉ូតូកងបីមួយគ្រឿង ត្រូវរថយន្តកូរ៉េមួយគ្រឿង បើកបត់ត្រឡប់ក្រោយ មកបុកពេញទំហឹង បណ្តាលឲ្យកៀបជាប់គ្នា កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងជើងវត្តឃ្មួញប្រមាណជាង២០០ម៉ែត្រ តាបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនកើតហេតុ មានយុវជនម្នាក់ រួមដំណើរនិងយុវជនពីរនាក់ទៀត បើករថយន្តកូរ៉េពណ៌ខៀវ ១គ្រឿង ពាក់ស្លាលេខ ភ្នំពេញ 2A-5754 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាង ដើម្បីត្រឡប់ក្រោយ ក៏ទៅជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8983 បើកបរដោយបុរសម្នាក់ រួមដំណើរនិងប្រពន្ធកូនប្រុសស្របីនាក់ ប្អូនម្នាក់ និងក្មួយអាយុ៨ខែម្នាក់ទៀត សរុបទាំងអស់៧នាក់ ធ្វើដំណើរទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលរថយន្តនិងម៉ូតូកង់បីខ្ទាតមកចិញ្ចើមផ្លូវកៀបជាប់គ្នា និងរងរបួសក្មេងប្រុស អាយុ៨ខែម្នាក់ រងរបួសធ្ងន់ ត្រូវបនបញ្ជូនទៅសង្គ្រោះភ្លាមៗ និងក្មេងចាស់ប្រុសស្រី៦នាក់ទៀត រងរបួសរលាត់ដៃជើងស្រាល។ រីឯរថយន្តនិងម៉ូតូកង់បី រងកាខូចខាតយ៉ាងដំណំដូចគ្នា។ ចំណែកអ្នកបើកបររថយន្តបង្ក រួមនិងបក្ខពួកនាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បី យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...