កីឡាការិនីជម្រើសជាតិអាមេរិក បំបាក់ហូឡង់ ២-០ លើកពាន Women's World Cup 2019

July 08, 2019 102

បាល់ទាត់ ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក បានឈ្នះជើងឯក Women's World Cup ជាលើកទី៤ជាប់កំណត់ត្រារបស់ពួកគេ ពេលដែលពួកគេបានយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិហូឡង់២-០នៅក្នុងទីក្រុង Lyon។

គ្រាប់បាល់ប៉េណាល់ទីរបស់កីឡាការិនី Megan Rapinoe និងគ្រាប់បាល់របស់កីឡាការិនី Rose Lavelle បានធ្វើក្រុមឡើងការពារជើងឯកមួយនេះ ឈ្នះការប្រកួតនៅក្នុងតង់ទី២ ក្រោយការប្រកួតតង់ទី១បញ្ចប់ទៅជាមួយនឹងការលេងការពារខ្លាំងពីក្រុមកីឡាការិនីជម្រើសជាតិហូឡង់។

គ្រាប់បាល់ប៉េណាល់ទីរបស់ខ្សែបម្រើស្លាបជើងចាស់ Rapinoe ត្រូវបានអាជ្ញាកណ្តាលផ្តល់ជូន ក្រោយការពិនិត្យប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល។

ការលើកជើងខ្ពស់របស់ខ្សែការពារ Stefanie van der Gragt លេងឲ្យក្លិប Barcelona ត្រូវចំខ្សែប្រយុទ្ធ Alex Morgan របស់ក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក ហើយអាជ្ញាកណ្តាលសញ្ជាតិបារាំង Stephanie Frappart បានចង្អុរកន្លែងស៊ុតបាល់ប៉េណាល់ទី ក្រោយវាយតម្លៃលើការចាក់សារឡើងវិញ ហើយក្រុមឡើងការពារជើងឯកមួយនេះ អត់មានងាកក្រោយនោះឡើយ ក្រោយដណ្តើមបានការនាំមុខ។

ក្រុមហូឡង់ ដែលជាក្រុមជើងឯកបាល់ទាត់អឺរ៉ុប និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Women's World Cup តែ២លើកនោះ លេងទប់ខ្លាំងបំផុតនៅក្នុងតង់ទី១ ពេលដែលអ្នកចាំទី Sari van Veenendaal របស់ក្លិប Arsenalសង្រ្គោះបាល់បានយ៉ាងល្អ៤លើកពីការវាយសម្រុករបស់ក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក៕

Loading...