ពេលសម្រាលដោយធម្មជាតិ មិនគួរប្រើកម្លាំងខុសឡើយ តើមានអ្វីខ្លះទៅ?

July 10, 2019 391

សុខភាព ៖ ខាងក្រោមនេះ ជាការប្រើកម្លាំងខុសពេល ដែលសម្រាលដោយធម្មជាតិ ដែលអ្នកមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ?

ទី១-អ្នកមិនគួរស្រែកខ្លាំងៗ ពេញនឹងនោះទេ ព្រោះពេលដែល អ្នកស្រែកខ្លាំងពេក មិនត្រឹមតែមិនធ្វើឲ្យអ្នកបាត់ឈឺទេ ថែមទាំងធ្វើឲ្យរាងកាយ អ្នកខ្វះអុកស៊ីសែន ដោយធ្វើឲ្យប៉ះពាល់ ដល់ខួរក្បាលកូនបាន។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ទងផ្សិត ស្បូនទៀតផង។

ទី២-អ្នកមិនគួរខំប្រឹងបញ្ចេញ កម្លាំងខ្លាំងពេកក្នុង ដំណាក់កាលដំបូងទេ ព្រោះអាចធ្វើឲ្យអ្នកប្រកម្លាំងអស់ ដោយមិនអាចទប់ទល់បានក្នុងពេលដែលស្បូនបើកខ្លាំងឡើយ។

ទី៣-ពេលដែលក្បាលកូនជិតចេញ ក៏អ្នកមិនគួរប្រឹងពេកដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ ដល់មាត់ស្បូនអ្នកបាន ដោយងាយរបួសខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើកម្លាំង ទើបមិនធ្វើឲ្យអ្នក បញ្ចេញកម្លាំងអស់ ហើយពិបាកក្នុងការសម្រាលកូន៕

ប្រភព៖ Health.com.kh

Loading...