Alberto Moreno ទទួលបានកិច្ចសន្យា៥ឆ្នាំ ជាមួយក្លិប Villarreal ក្រោយអស់កិច្ចសន្យាជាមួយ Liverpool

July 10, 2019 97

បាល់ទាត់ ៖ បើតាមចេញផ្សាយដោយ BBC នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយថា នាពេលថ្មីៗនេះ ក្លិប Villarreal របស់អេស្ប៉ាញ ដែលស្ថិតក្នុងក្របខ័ណ្ឌ LaLiga បានចុះកិច្ចសន្យានាំយកកីឡាករខ្សែការពារ Alberto Moreno បន្ទាប់ពីរូបគេបានផុតកិច្ចសន្យាជាមួយក្លិប Liverpool ដែលការផ្ទេនេះមិនមានតម្លៃខ្លួនឡើយ។

ខ្សែការពារ Moreno វ័យ២៧ឆ្នាំសញ្ជាតិអេស្ប៉ាញ បានយលព្រមលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិប Villarreal ខ្សែការពារស្លាឆ្វេងរូបនេះបានចំណាយពេល ៥រដូវកាល និងបង្ហាញខ្លួនបាន ៩០ប្រកួត រកបាន ៣គ្រាប់ ជាមួយក្លឹបហង្សក្រហម Liverpool ក្រោយផ្ទេមពីក្លិប Sevilla កាលឆ្នាំ២០១៤។

បញ្ជាក់ផងថា ខ្សែការពារ Alberto Moreno មុនពេលទៅចូលរួមជាមួយក្លឹបនៃទឹកដីដើមកំណើតនេះ រូបគេក៏បានឈ្នះពានរង្វាន់ UEFA Champion League បានមួយដងជាមួយក្លឹប Liverpool ហើយរូបគេជាកីឡាករដែលលេងបាន ១៤១ប្រកួត គ្រប់ការប្រកួតជាមួយក្លឹបហង្សក្រហម៕

Loading...