ក្រុមហ៊ុនចិន ចំណាយទឹកប្រាក់អស់៤២,១៦លានដុល្លារ សាងសង់ព្រលានយន្តហោះ ខ្នាតអន្តរជាតិធំជាងគេ នៅសៀមរាប

July 10, 2019 59

សៀមរាប ៖ ក្រុមហ៊ុនសាងសងសំណង់ធំរបស់ប្រទេសចិន “Shanxi Mechanization Construction Group” បានប្រកាសជាផ្លូវការហើយថា ក្រុមហ៊ុននឹងសាងសង់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មីចំនួន ២នៅខេត្តទីរួមសៀបរាម ក្នុងប្រទេសកម្ពុជាដោយ ចំណាយទឹកប្រាក់អស់ ៤២,១៦លានដុល្លារ ព្រមទំាងអាចទទួលបានអ្នកដំណើរ ៧លាននាក់ជារៀងរាល់ឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

អាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលមានស្រាប់នៅក្នុងខេត្តសៀមរាប ដែលមានចម្ងាយ ៥គីឡូម៉ែត្រពីប្រាសាទបុរាណ និងកន្លែងទេសចរណ៍ ពិភពលោកអង្គរវត្តមាន ផ្លូវរត់តែមួយប៉ុណ្ណោះ។ ក្រុមមន្រ្តីបាននិយាយថា ការរំញ័រដែលបណ្តាលមកពីការចុះចត នៃយន្តហោះអាចនឹងធ្វើឲ្យខូចខាត ដល់មូលដ្ឋានគ្រឹះនៃអង្គរវត្ត ហើយចរាចរណ៍ផ្លូវអាកាសបច្ចុប្បន្ន មិនអាចឆ្លើយតបទៅនឹង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មទេសចរណ៍ក្នុងស្រុក។

អាកាសយានដ្ឋាន អន្ដរជាតិសៀមរាបអង្គរ គឺជាកន្លែងធំជាងគេនៅកម្ពុជា ដែលមានចម្ងាយ ៥១គីឡូម៉ែត្រភាគអាគ្នេយ៍ឆ្ពោះទៅ កាន់ក្រុងសៀមរាប និង៤០គីឡូម៉ែត្រ ពីឧទ្យានបុរាណអង្គរ។ វានឹងគ្របដណ្ដប់ផ្ទៃដីប្រហែល ៧០០ហិកតា និងចំណាយអស់ ៨៨០លានដុល្លារដើម្បីសាងសង់។

នៅពេលដំណាក់កាលដំបូង នៃអាកាសយានដ្ឋានថ្មីត្រូវបានបញ្ចប់ ព្រលានយន្តហោះថ្មីនេះនឹងទទួល បានអ្នកដំណើរ ៧លាននាក់ជារៀងរាល់ឆ្នាំ។ ការជួយសម្រួលដល់អាកាសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ នៅសៀមរាប ព្រមទំាងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលវិស័យទេសចរណ៍ គឺជាឧស្សាហកម្មសសរទ្រូងទី២៕

Loading...