USS Ronald Reagan នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលី

July 10, 2019 94

អូស្រ្តាលី ៖ នាវា USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះ ដែលប្រចាំការជាអចិន្ត្រៃយ៍នៅខាងក្រៅសហរដ្ឋអាមេរិក រួមជាមួយនឹងនាវានិងយន្តហោះអមដំណើរជាមួយវានោះ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរមកដល់ទីក្រុង Brisbane ប្រទេសអូស្ត្រាលី សម្រាប់ដំណើរទស្សនកិច្ចកំពង់ផែដែលគ្រោងទុក នៅមុនធ្វើសមយុទ្ធ។

នាវាផ្ទុកយន្តហោះ USS Ronald Reagan នេះ និងនាវាចម្បាំងសមត្ថភាពមីស៊ីល USS Chancellorsville បានចូលទៅក្នុងទីក្រុង Brisbane កាលពីថ្ងៃសុក្រសប្ដាហ៍មុន សម្រាប់ដំណើរទស្សនកិច្ច ក្នុងរយៈពេលប៉ុន្មានថ្ងៃ មុននឹងចូលរួមក្នុងសមយុទ្ធយោធា Talisman Sabre 2019។

លោក Pat Hannifin ជាមន្ត្រីបញ្ជានាវាផ្ទុកយន្តហោះ USS Ronald Reagan នោះ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “នាយនាវិកនៃនាវាផ្ទុកយន្តហោះ USS Ronald Reagan មានក្តីរំភើបជាខ្លាំង ដែលបានចូលរួមក្នុងសមយុទ្ធ ជាមួយនឹងសមភាគីអូស្ត្រាលីរបស់ពួកគេ”៕

Loading...