ពលរដ្ឋ ក្រីក្រចំនួន៣០គ្រួសារ នៅសង្កាត់ទន្លេបាសាក់ ទទួលបានអំណយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមខណ្ឌចំកាមន

July 11, 2019 101

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកអំណោយរបស់ អនុសាខាកាកបាទក្រហមខណ្ឌចំកាមន ទៅចែកជូនបងប្អូនជន ចាស់ជរា ពិការ ក្រីក្រលំបាក ចំនួន៣០គ្រួសា នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានថ្លែងថា ក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញ និងអនុសាខាកាកបាទខណ្ឌចំការមន ដោយទទួលបាននូវព័ត៌ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងនាមសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារចុះនាំយកអំណោយ ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាតចាំបាច់ចំពោះមុខ លើសពីនេះ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកផងដែរ។

លោកបន្តថា អំណោយទាំងនេះ គឺជាអំណោយដែលកើតចេញពីទឹកចិត្ត និងបេះដូងមនុស្សធម៌រួមគ្នា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតចំពោះមុខ។

សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូន ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ពិការ ចំនួន៣០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ឃីដមួយកញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ផងដែរ៕

Loading...