អធិការរងខណ្ឌដូនពេញ សង្ស័យមានវិប្បត្តិផ្លូវចិត្ត ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំង

July 12, 2019 256

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ដែលគេស្គាល់ថា ជាអធិការរងខណ្ឌដូនពេញ ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួនក្នុងរោងទូកង វត្តសារាវ័ន្ត សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលគេសង្ស័យមានបញ្ហាផ្លូវចិត្ត បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

សពជនរងគ្រោះឈ្មោះ ឈឹម វាន់នី ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលខណ្ឌដូនពេញ តួរនាទីជាអធិការរង ទទួលផែនអន្តរាគមន៍ (មិនា១១) មានស្រុកកំណើត នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមការបញ្ជាក់ពីសមត្ថកិច្ចដែលបម្រើការងារជាមួយគ្នាបានឲ្យដឹងថា ជនរងគ្រោះបានបម្រើការជានគរបាលជាង៣០ឆ្នាំមកហើយដែលកូនចៅក្រោមបញ្ជាមួយណាក៏គេសសើរគាត់ថាគាត់ជាមេល្អនឹងស្លូតបូតតែងតែយកអាសារគេឯង មិនដែលធ្វើឲ្យកូនចៅស្អប់នោះឡើយហើយគាត់មានជំងឺជាច្រើនមុខជាប់នឹងខ្លួនទៀត ប៉ុន្តែប្រហែលជាង៤ខែមុនគាត់បានឈឺធ្ងន់ហើយទៅសំរាកព្យាបាលជម្ងឺម្តងហើយ លុះនៅពេលបានធូរស្រាលពីជម្ងឺ លោកបានត្រឡប់មក បម្រើការងារវិញដោយខំប្រឹងប្រែងទាំងឈឺទាំងជារហូត មកដល់ពេលនេះបែរជាគាត់គិតខ្លីបែបនេះទៅវិញដោយគេ ពុំបានដឹងថា ការធ្វើអត្តឃាតខ្លួនរបស់លោកអធិការរងរូប នេះមកពីបញ្ហាអ្វីនោះទេ តែអ្វីដែលគេសោកស្ដាយនោះគឺគាត់ជាមនុស្សល្អម្នាក់ជាអធិការងម្នាក់ដែលធ្វើឲ្យកូនចៅគ្រប់គ្នានាំគ្នាគោរពស្រឡាញ់គាត់គ្រប់គ្នា។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួច ជនរងគ្រោះបានស្លាប់ដោយ ចងកធ្វើអត្តឃាតពិតប្រាកដមែន រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

Loading...