ប្រធានាធិបតីតៃវ៉ាន់ កំពុងនៅអាមេរិក បន្ទាប់ពីមានការព្រមានអំពីការគម្រាមកំហែង ពីកងកម្លាំងបរទេស

July 12, 2019 102

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅដល់ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចមួយ ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹង ធ្វើការព្រមានថា លទ្ធិប្រជាធិបតេយ្យ ត្រូវតែការពារ និងថា កោះតៃវ៉ាន់ប្រឈមមុខនឹងការគម្រាមកំហែងពីកងកម្លាំងនៅបរទេស ដោយសំដៅដល់ប្រទេសចិន។

ប្រទេសចិន ដែលអះអាងកម្មសិទ្ធិទៅលើកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន និងចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួន និងបានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនមិនអនុញ្ញាតឲ្យលោកស្រី តៃ្ស អ៊ីងវិន ធ្វើដំណើរឆ្លងកាត់ទៅសហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនកិច្ចបរទេសរបស់លោកស្រីនោះទេ។

គួរបញ្ជាក់ថា លោកស្រីប្រធានាធិបតីតៃវ៉ាន់ នឹងចំណាយពេល៤យប់ នៅសហរដ្ឋអាមេរិក គឺពីរយប់ក្នុងជើងធ្វើដំណើរទីមួយ និងពីរយប់ទៀត ក្នុងពេលវិលត្រឡប់ ពីការធ្វើទស្សនកិច្ច ប្រទេសសម្ពន្ធមិត្ត នៅការ៉ាប៊ីនវិញ ហើយលោកស្រី បានចាប់ផ្តើមដំណើរទស្សនកិច្ច ក្នុងទីក្រុងញូយ៉ក របស់លោកស្រី និងត្រូវបានគេរំពឹងថា ឈប់សម្រាក់ក្នុងទីក្រុង Denver ពេលវិលត្រឡប់មកវិញ៕

Loading...